មានហេតុការដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅទីក្រុងអាលីងតុន(Arlington) រដ្ឋតិចសាស់នៅសប្តាហ៍នេះ ដោយមានអ្នកបើកបរស្រវឹងម្នាក់បានបើករថយន្ដមីតស៊ូប៊ីស៊ីរីពណ៌ក្រហមមួយចូលទៅក្នុងអាងហែលទឹក។ដោយរូបភាពដែលផ្តល់ពីកន្លែងកើតហេតុបានបង្ហាញអោយឃើញពីការខូចខាតដែលបណ្តាលអោយបាក់បែកជញ្ជាំងថ្មនិងរបងឈើ ប៉ុន្តែសំណាងល្អគ្មាននរណាម្នាក់រងរបួសនោះទេ។
បើតាមការរាយការណ៍របស់ប៉ូលីសប្រចាំទីក្រុងArlington បានរាយការណ៍ថាឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងប្លុក ៣៥០០ នៃ South Center Streetដែលអ្នកបើកបរនោះគឺមានភាពស្រវឹង ហើយនៅពេលនេះដែរ ប៉ូលីសក៏បញ្ជាក់ដែរថាអ្នកបើកបរនោះត្រូវបានឃាត់ខ្លួនពីបទបើកបរក្នុងពេលស្រវឹង។
គួរបញ្ជាក់ផងដែរថាក៏មានករណីដែលកើតឡើងស្រដៀងគ្នានេះដែល កាលពីខែកក្កដាឆ្នាំ ២០១៩ មានម៉ូដែល Playboy ម្នាក់បានបើកឡាន Lamborghini Huracan Spyder ចូលទៅក្នុងអាងទឹកកំឡុងពេលថតរូប ចំណែកឧប្បត្តិហេតុមួយទៀតកាលពីខែឧសភាមានអ្នកបើកបររថយន្តតូយ៉ូតា RAV4 ក្នុងល្បឿនលឿនបានហោះទម្លុះរំលងអាងទឹកចូលទៅក្នុងផ្ទះផងដែរ។
Yes this actually just happened. An impaired driver lost control in the 3500 block of S. Center Street and crashed through a backyard and into a swimming pool. No one was injured! Suspect arrested for DWI. #DontDrinkAndDrive pic.twitter.com/QwuKNJETDw
— Arlington Police, TX (@ArlingtonPD) August 13, 2020
វានៅតែមិនទាន់ច្បាស់ថាតើនឹងមានអ្វីកើតឡើងចំពោះអ្នកបើកបររថយន្តមីតស៊ូស៊ីក្នុងករណីនេះទេថាត្រូវបានកាត់ទោសការផាកពិន័យធ្ងន់ធ្ងរឬព្យួរអាជ្ញាប័ណ្ណបើកបរ។