នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានការពេញនិយមប្រើប្រាស់រថយន្តប្រភេទលេខអូតូ ជាងលេខដៃ តែអ្វីដែលលោកអ្នកគួរប្រយ័ត្ននោះមានដូចជា៖
១. មិនត្រូវប្តូរលេខថយក្រោយ ខណៈរថយន្តមិនទាន់ឈប់ ១០០% ៖ អ្នកត្រូវប្រាកដថារថយន្តរបស់អ្នកត្រូវបានឈប់ មុននឹងសម្រេចចិត្តប្តូរលេខថយក្រោយ ព្រោះការធ្វើបែបនេះរថយន្តមិនមែនឈប់ដោយសារហ្វ្រាំងឡើយ គឺដោយសារប្រអប់លេខ ហេតុនេះអាចធ្វើអោយរថយន្តរបស់លោកអ្នកខូចប្រអប់លេខ នឹងត្រូវចំនាយលុយច្រើនដើម្បីប្តូរប្រអប់លេខថ្មី។
២. មិនត្រូវប្តូរធ្វើការប្តូរលេខមកអក្សរ “P” ពេលស្ថិតលើ “D” ជាដាច់ខាតនៅពេលរថយន្តមិនទាន់ឈប់ ១០០% ការធ្វើបែបនេះរថយន្តមិនមែនឈប់ដោយសារហ្វ្រាំងឡើយ គឺដោយសារប្រអប់លេខពេលលោកអ្នកធ្វើការប្តូរពី “D” មក “P” ហេតុនេះអាចធ្វើអោយរថយន្តរបស់លោកអ្នកខូចប្រអប់លេខ។
៣. ហាមដាក់មកអក្សរ “N” ពេលឈប់ស្តុប ព្រោះអ្នកអាចមិនមានពេលគ្រប់គ្រាន់ក្នុងការគ្រប់គ្រងរថយន្តប្រសិនបើមានអាសន្នណាមួយ ដូចនេះគួររក្សា “D” ភ្ជាប់ជាមួយហ្វ្រាំងជាការស្រេច។ ការដាក់ “N” វាមិនត្រូវាបានចំនេញប្រេងឥន្ទនៈឡើយព្រោះថាវាតិចតួចមែនទែន ឬសឹងតែអ្នកមិនអាចដឹងថាវាសន្សំសំចៃសោះ។
៤. មិនគួរប្រើប្រាស់ “N” នៅពេលចុះចំណោត ព្រោះដោយសារមនុស្សមួយចំនួនគិតថាសន្សំសំចៃ តាមពិតវាមានគ្រោះថ្នាក់សម្រាប់អ្នកទៅវិញទេ ប្រសិនបើមានហេតុការបន្ទាន់ណាមួយ។
៥. បញ្ឆេះរថយន្តពេលស្ថិតនៅក្នុង “D” ការធ្វើបែបនេះនឹងធ្វើអោយរថយន្តឆាប់ខូចប្រអប់លេខ នឹងត្រូវចំនាយថវិការច្រើនក្នុងការជួសជុលឬប្តូរថ្មី។
៦. មិនត្រូវទុកអោយប្រេងឥន្ទនៈរបស់លោកអ្នកជិតអស់នោះទេ ព្រោះវាអាចធ្វើអោយប្រអប់លេខលោកអ្នកមានអាយុកាលប្រើប្រាស់តិចជាងធម្មតា។
៧. មិនត្រូវអោយទឹកចូលប្រអប់លេខរបស់អ្នកនោះទេ ព្រោះវានឹងមានច្រេះ ហើយធ្វើអោយប្រអប់លេខរបស់អ្នកលែងដំណើរការ។