ក្រុមហ៊ុន Tesla បានផ្ញើសារមួយដែរមិនអាចប្រកែកបានទៅដល់អថិតិជនដែលបានពន្យារពេលការដឹកជញ្ជូនរថយន្តដែលពួកគេបានកក់ទិញអស់រយៈពេលយូរ។
គេហទំព័រ Electrek បានផ្តល់ច្បាប់ចម្លងនៃលិខិតណែនាំប្រាប់ដល់អតិថិជននូវដំណឺងដើម្បីផ្តល់ឳកាសចុងក្រោយដើម្បីទួទលរថយន្តរបស់ពួកគេដែលបានបញ្ជាទិញ។
ក្រុមហ៊ុន Tesla មានការអត់ធ្មន់ជាខ្លាំងចំពោះអតិថិជនមួយចំនួនហើយប្រភពដែលដឹងពីបញ្ហានេះបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុននឹងធ្វើការសម្រេចចិត្តនឹងអនុវត្តចំពោះអតិថិជនណាដែលបានពន្យារពេលការបញ្ជាទិញលើសពី ៦ខែ ក្នុងនោះ បានប្រាប់ក្នុងលិខិតណែនាំដែលបានផ្ញើចេញទៅអតិថិជនរាប់ពាន់នាក់ថា“ដើម្បីធ្វើការបញ្ចប់នៃការពន្យាពេលរដឹកជញ្ជូនរបស់អ្នក សូមចូលទៅកាន់គណនី Tesla ហើយជ្រើសរើស ខ្ញុំរួចរាល់ (I’m Ready) ដើម្បីបញ្ចប់ការពន្យាពេលនៃការដឹកជញ្ជូនចាប់ពីត្រឹមថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២” ។
លើសពីនេះ Tesla ក៏បានសរសេរបន្ថែមក្នុងលិខិតរនោះថា ប្រសិនបើការបញ្ជាទិញរបស់អ្នកនៅតែពពន្យាពេលចាប់ពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ ឬ ប្រសិនបើការបញ្ជាទិញរបស់អ្នកត្រូវបានផ្អាកម្តងទៀត នោះការបញ្ជាទិញរបស់អ្នកនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិជាមួយប្រាក់ដែលបានកក់នឹងត្រូវសងមកវិញទាំងស្រុង។
ការលុបចោលការបញ្ជាទិញអាចមានផលប៉ះពាល់ផ្នែកហិរញ្ញវត្តុសម្រាប់អតិថិជនដែលនៅតែចង់បានរថយន្ត Tesla ផងដែរ ដោយសារតែតម្លៃរថយន្តបានកើនឡើងជាលំដាប់ទៅតាមពេលវេលា ជាពិសេសឆ្នាំមុនតម្លៃរបស់ Tesla model S long Range ឡើងថ្លៃដល់ ១០,០០០ នៅចន្លោះខែ កក្កដា និងខែ សីហា ឆ្នាំ២០២១៕