អ្នករកឡានអគ្គិសនី Toyota នៅអាមេរិក ត្រូវម៉ាច់ហើយ តម្លៃជិត ៣៥ ០០០ដុល្លារ

រថយន្តអគ្គិសនី Toyota bZ 2026 ត្រូវបានដាក់លក់ជាផ្លូវការហើយ ដែលមានតម្លៃទាបជាងស៊េរីមុន គឺចាប់ពី ៣៤ ៩០០ដុល្លារ ដែលជាតម្លៃទាក់ទាញដ៏ខ្លាំង ហើយមិនតែប៉ុណ្ណោះ វាមកជាមួយចម្ងាយកាន់តែឆ្ងាយជាងមុនទៀតផង។

យ៉ាងណាមិញ តម្លៃរបស់រថយន្តនេះក៏មានខ្ពស់ជាងនេះផងដែរ ទៅតាម option នីមួយៗ។ Option ទាបជាងគេគឺ XLE FWD បំពាក់អាគុយទំហំ ៥៧,៧គីឡូវ៉ាត់​ម៉ោង បើកបានចម្ងាយ ៣៨០គីឡូម៉ែត្រ ហើយ option ដែលខ្ពស់ជាងនេះរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

-XLE FWD Plus: តម្លៃ ៣៧ ៩០០ដុល្លារ ទំហំអាគុយ ៧៤,៧គីឡូវ៉ាត់ម៉ោង បើកបានចម្ងាយ ៥០៥គីឡូម៉ែត្រ។

-Limited: ជា option ប្រណិត​តម្លៃចាប់ពី ៤៣ ៣០០ដុល្លារ ដោយមានបន្ថែមដូចជា ដំបូលប៉ាណូរ៉ាមិក កញ្ចក់មើលក្រោយឌីជីថល និងមាន spoiler ដំបូលក្រោយ ២ដាច់ដោយឡែក។

គួរដឹងថា សម្រាប់​ស៊េរីឆ្នាំ២០២៦ និងគោលដៅទីផ្សារអាមេរិកនេះ Toyota បានដកអក្សរ ២តួចេញ 4X ដោយបន្សល់ត្រឹមតែ bZ តំណាងឲ្យពាក្យ Beyon Zero។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ Toyota bZ នេះ មកជាមួយរន្ធសាក NACS ដែលអាចសាក​នៅស្ថានីយ Tesla បានជាង ២៥ ០០០កន្លែងក្នុងប្រទេសអាមេរិកទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម