ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ អ្នករៀបចំពិព័រណ៌ឡាន Geneva Motor Show គ្រោងលក់កម្មវិធីនេះវិញ ព្រោះហេតុផលចាក់ដោតមួយ

អ្នករៀបចំពិព័រណ៌ឡាន Geneva Motor Show គ្រោងលក់កម្មវិធីនេះវិញ ព្រោះហេតុផលចាក់ដោតមួយ

កម្មវិធីពិព័រណ៌រថយន្ត Geneva Motor Show ឆ្នាំ២០២០ ត្រូវបានលុបចោល ដោយសារតែជំងឺកូវីដ១៩ ខណៈក្រុមអ្នករៀបចំកម្មវិធីនេះ ទើបតែបានសម្រេចចិត្ត និងប្រកាសលុបចោលកម្មវិធី Geneva Motor Show ប្រចាំឆ្នាំ២០២១ ទៀត។

ក្រុមអ្នករៀបចំកម្មវិធីបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តត្រូវការពេលវេលាដើម្បីងើបចេញពីបញ្ហាជំងឺកូវីដ១៩ ហើយគេគិតថា កម្មវិធី Geneva Motor Show ប្រចាំឆ្នាំ២០២១ នឹងមិនអាចទាក់ទាញមនុស្សឲ្យចូលរួមទស្សនាដូចមុនឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីលុបចោលកម្មវិធី Geneva Motor Show ប្រចាំឆ្នាំ២០២១ ក្រុមអ្នករៀបចំក៏បានប្រកាសពីគម្រោងដាក់លក់កម្មវិធីនេះ ឲ្យទៅក្រុមហ៊ុន Palexpo SA ផងដែរ។

ក្រុមអ្នករៀបចំបានពន្យល់ឲ្យដឹងថា ការលុបចោលកម្មវិធីភ្លាមៗនៅក្នុងឆ្នាំនេះ ធ្វើឲ្យពួកគេខាតអស់ ១១,៥លានដុល្លារឯណោះ។ ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា ពួកគេនឹងដាក់លក់កម្មវិធីនេះក្នុងតម្លៃប៉ុន្មានឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម