អ្វីជាភ្លើងសញ្ញាហ្រ្វាំងរថយន្ត? | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ភ្លើងសញ្ញាហ្រ្វាំងនៅលើតាប្លូមានន័យថារថយន្តរបស់អ្នកគឺមានបញ្ហាជាមួយប្រព័ន្ធហ្រ្វាំងឬទាញហ្រ្វាំងដៃឡើងលើដើម្បីចត់រថយន្ត។ នៅក្នុងដំណើរការធម្មតា ភ្លើងសញ្ញាហ្រ្វាំងនឹងភ្លឺឡើងបន្ទាប់ពីអ្នកកាច់សោរមកទីតាំងបើករ បន្ទាប់មកពន្លឺភ្លើងនឹងរលត់ទៅវិញ បន្ទាប់ពីអ្នកលែងហ្រ្វាំងដៃវិញ។ ប្រសិនបើភ្លើងសញ្ញាហ្វ្រាំងនៅតែភ្លឺមិនរលត់ បានន័យប្រព័ន្ធហ្រ្វាំងនៃរថយន្តគឺមានបញ្ហាហើយ។

ភ្លើងសញ្ញាហ្រ្វាំងគួរតែភ្លឺឡើងក្នុងលក្ខខណ្ឌដូចខាងក្រោម៖

  • ភ្លើងសញ្ញាហ្រ្វាំងនឹងភ្លឺឡើង នៅពេលអ្នកចាប់ផ្តើមបញ្ឆេះរថយន្ត ដើម្បីបង្ហាញថាអំពូលភ្លើងព្រមានគឺមានដំណើរកាធម្មតាហើយរលត់ទៅវិញ
  • ភ្លើងសញ្ញាហ្រ្វាំងនឹងភ្លឺឡើង​ នៅពេលដែលអ្នកទាញហ្រ្វាំងដៃមកលើដើម្បីចត់រថយន្តឬកុំអោយរថយន្តរអិល
  • ភ្លើងសញ្ញាហ្រ្វាំងនឹងភ្លឺឡើង នៅពេលដែលរថយន្តមានបញ្ហាជាមួយប្រព័ន្ធហ្វ្រាំង
  • ភ្លើងសញ្ញាហ្រ្វាំងនឹងភ្ជាប់នឹងមកជាភ្លើងអាគុយ ដើម្បីប្រាប់ដំណើរថារថយន្តមានបញ្ហាជាមួយប្រព័ន្ធសាកអាគុយ
  • សែនស័រឈ្នាន់ហ្រ្វាំងបានបញ្ជាអោយភ្លើងសញ្ញាហ្រ្វាំងបើក ដោយសារតែផ្នែកនៃឈ្នាន់ហ្រ្វាំងត្រូវបានកែច្នៃ ថែមរបស់ក្រៅផ្សេងៗ។

អ្វីដែលអ្នកគួរត្រួតពិនិត្យនៅពេលភ្លើងសញ្ញាហ្រ្វាំងភ្លឺជាប់រហូត

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ត្រួតពិនិត្យកម្រិតប្រេងហ្រ្វាំងក្នុងកំប៉ុងប្រេងហ្រ្វាំង អោយស្ថិតក្នុងកម្រិតសមស្របតាមការណែនាំនៅលើសំបកកំប៉ុង
  • ត្រួតពិនិត្យហ្រ្វាំងដៃ ត្រូវតែបានប្រលែងមកវិញអស់ ប្រាកដថាមិនមានអ្វីកល់ឬទប់វាឡើយ
  • សូមពិនិត្យមើលភ្លើងសញ្ញាសាកអាគុយនិងភ្លើងសញ្ញាហ្រ្វាំងមិនបានបើកក្នុងពេលតែមួយពេលរថយន្តកំពុងដំណើរការ

ផ្ទាំងផ្សាយពាណិជ្ជកម្ម