ឥណ្ឌាបញ្ចេញ Hypercar អគ្គិសនីទម្ងន់ស្រាលជាងគេលើពិភពលោករបស់ខ្លួន ផលិតឡើងដោយប្រើបច្ចេកវិទ្យាផលិតកម្មឥណ្ឌាបុរាណ

បន្ទាប់ពីបានធ្វើការបញ្ចេញនូវរថយន្ត Hypercar Shūl ដំបូងកាលពី ៣ឆ្នាំកន្លងទៅ នាពេលនេះក្រុមហ៊ុនផលិតរថយន្តឥណ្ឌា Vazirani Automative បានធ្វើការបង្ហាញចេញនូវរថយន្ត Hybercar ថ្មីឈ្មោះថា Ekonk ដែលជារថយន្ត Hybercar អគ្គិសនីមានទម្ងន់ស្រាលជាងគេលើពិភពលោក ជាមួយទម្ងន់ ៧៣៨គីឡូក្រាម។

ជាមួយទម្ងន់ដ៏ស្រាលនេះ ស្ថាបនិកក្រុមហ៊ុនលោក Chunky Vazirani បានអះអាងថាខ្លួនបានប្រើប្រាស់ជាមួយបច្ចេកវិទ្យាឈ្មោះថា DiCo ដែលជាបច្ចេកវិទ្យាជួយអោយថ្មរថយន្តត្រជាក់ដោយភាពច្នៃប្រឌិត។ ដែលបច្ចេកវិទ្យានេះត្រូវបានបំផុសគំនិតដោយ ‘ជីវគីមីវិទ្យា ឬ Biomimicry’ និង ‘បច្ចេកវិទ្យាផលិតកម្មឥណ្ឌាបុរាណ’មួយចំនួន។ ខណៈអ្វីដែលយើងអាចទទួលបានពីវីដេអូផ្លូវការគឺម៉ូឌុលថ្មត្រូវបានធ្វើអោយត្រជាក់ដោយខ្យល់ ជំនួសអោយការត្រជាក់ដោយវត្ថុរាវ ដោយធ្វើតាមរបៀបដែលមនុស្ស និងសត្វគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់ពួកគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ឈ្មោះថា Ekonk ត្រូវបានយកចេញពីគម្ពីឥណ្ឌា ដែលមានន័យថា Big Bang ឬ ការចាប់ផ្តើមដំបូងនៃពន្លឺទេវភាព(the beginning of the divine light)។

សម្រាប់រថយន្ត Ekonk ក្រុមហ៊ុន Vazirani Automative ពុំបញ្ចេញព័ត៌មានពេញលេញនៅឡើយ ប៉ុន្តែអ្វីដែលអាចទទួលបានគឺរថយន្តនេះនឹងបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ អាចផលិតកម្លាំងបាន ៧២២សេះ ដោយអាចស្ទុះពីល្បឿន០-១០០គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ២,៥៤វិនាទី និងមានល្បឿនអតិបរមា ៣០៩គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម