ឥណ្ឌូណេស៊ីត្រៀមតេស្តសាកល្បងយន្តហោះដ្រូនដឹកអ្នកដំណើរ ដែលអាចហោះបានចម្ងាយ ៣៥គ.ម

កាលពីដើមខែមេសាក្រុមហ៊ុននាំចូលរថយន្តឯកជនឥណ្ឌូនេស៊ីឈ្មោះ Prestige Image Motorcars បានប្រកាសថាខ្លួននឹងនាំយកយន្តហោះ EHang 216 ដែលជាយន្តហោះគ្មានអ្នកបើកដែលបង្កើតឡើងដោយក្រុមហ៊ុន Guangzhou EHang Intelligent Technology Co ដែលមានសមត្ថភាពអាចជាតាក់ស៊ីហោះបាន។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Prestige Image Motorcars បានបង្ហាញថាគ្រឿងដំបូងនៃ EHang 216 បានមានវត្តមាននៅប្រទេសឥណ្ឌូនេស៊ី ដោយរង់ចាំការធ្វើតេស្តហោះហើរសាកល្បងនៅកោះបាលីនាខែតុលានេះ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យន្តហោះ ឬហៅថាយន្តហោះដ្រូនដឹកអ្នកដំណើរ EHang 216 ត្រូវបានដំណើរការដោយអគ្គិសនីសុទ្ធ និងគ្មានអ្នកបើកបរ។ វាបំពាក់ជាមួយកៅអីចំនួនពីរ និងមានទម្ងន់សរុប ៣៦០គីឡូក្រាម ព្រមទាំងអាចផ្ទុកទម្ងន់បាន ២២០គីឡូក្រាម។ សម្រាប់រូបរាងនៃដ្រូននេះវាមានស្លាប ឬដៃចំនួន ៨ ភ្ជាប់ដោយម៉ូទ័រអគ្គិសនីចំនួន​២ ដែលអាចហោះបានចម្ងាយ ៣៥គីឡូម៉ែត្រពេលសាកភ្លើងម្តង និងអាចហោះដល់ល្បឿនអតិបរមា ១៦០គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម