ឥឡូវនេះមានលុយតែ 2ម៉ឺនជាង គួរពិចារណាជិះរថយន្តថ្មីតែម្ដងទៅ

អ្នក​ប្រើប្រាស់​រថយន្ត​មួយ​ចំនួន​ជ្រើសរើស​ជិះ​រថយន្ត​មួយទឹក​ដោយសារ​ពួកគេ​យល់ថា​រថយន្ត​មួយទឹក​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​រថយន្ត​ថ្មី។ ក៏​ប៉ុន្តែ​មុននឹង​អ្នក​សម្រេចចិត្ត​ទិញ​រថយន្ត​មួយទឹក​យក​ទៅ​ប្រើប្រាស់ អ្នក​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ម៉ត់ចត់​សឹង​គ្រប់​ចំណុច​ ​ព្រោះ​រថយន្ត​មួយទឹក​មិនមែន​ជា​រថយន្ត​ថ្មី​ ​វា​អាច​មានការ​ខូចខាត​នៅ​កន្លែង​ណាមួយ​ដែល​អ្នក​មើល​មិន​ឃើញ ហើយ​ក៏​គ្មាន​ការធានា​ច្បាស់លាស់​ពី​ក្រុមហ៊ុន​ដែរ។ ប៉ុន្តែ​ឥឡូវ​នេះ​ ​អ្នក​គួរ​ឈប់​ខ្វល់ខ្វាយ​ជាមួយ​រថយន្ត​មួយទឹក​ទៀត​ទៅ សម្រាប់​អ្នក​មាន​លុយ​ត្រឹមតែ ២ម៉ឺនជាង​ក៏​អាច​ជិះ​រថយន្ត​ថ្មី​បាន​ដែរ។

ថ្មីៗ​នេះ​ ​គេ​សង្កេត​ឃើញ​ក្រុមហ៊ុន​ ​RMA Cambodia​ ​ដែល​ជា​តំណាង​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​រថយន្ត​ ​Ford​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​នាំចូល​នូវ​រថយន្ត​ ​SUV​ ​មួយ​ប្រភេទ​ ​នោះ​គឺ​រថយន្ត​ ​ Ford Ecosport 2019​ ​ដែល​មាន​តម្លៃ​ត្រឹមតែ​ ​$29,900​ ​ប៉ុណ្ណោះ សម្រាប់​អតិថិជន​ដែល​ធ្វើការ​កក់​ទុកមុន។ រថយន្តនេះមានតម្លៃសមរម្យ និង​មាន​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​ៗ​មិន​ចាញ់​រថយន្ត​តម្លៃ​ថ្លៃ​មួយ​ចំនួន​នោះ​ទេ​ ​រីឯ​រូបរាង​វិញ​ក៏​មើល​ទៅ​គួរ​ឲ្យ​ទាក់ទាញ​ ​និង​ទាន់​សម័យ​ ​ស័ក្ដិសម​បំផុត​សម្រាប់​យុវវ័យ​ ​និង​បងៗ​នារីៗ​ផង​ដែរ។ ដោយសារ​តែ​ ​Ford Ecosport​ ​ស៊េរី​ថ្មី​ ​2019 បាន​បំពាក់​មក​ជាមួយ​នូវ​អេក្រង់​ ​Touchscreen 6.5 អ៊ីញ​ ​រួម​ជាមួយ​នឹង​បច្ចេកវិទ្យា​ ​SYNC 3​ ​ជំនាន់​ថ្មី ដែល​អាច​បញ្ចា​ដោយ​សម្លេង​ ​ដូច្នេះ​នៅ​ពេល​អ្នក​ចង់​ធ្វើការ​ ​Call​ ​ស្ដាប់តន្រ្តី​ ​ឬ​ការ​កម្សាន្ត​ផ្សេងៗ អ្នក​ពុំ​ចាំបាច់​ដកដៃ​ចេញ​ពី​ចង្កូត​នោះ​ទេ​ ​អ្នក​គ្រាន់តែ​ចុច​ប៊ូតុង​ ​Voice Command​ ​ នៅ​លើ​ចង្កូត​រួច​បញ្ជា​ដោយ​ការ​និយាយ​ជាការស្រេច បច្ចេកវិទ្យានេះផ្ដល់ទំនុកចិត្ត និង​មិន​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ការ​យកចិត្តទុកដាក់​នៅ​ពេល​កំពុង​បើកបរ​នោះ​ទេ។ កាន់តែ​ពិសេស​នោះ​គឺ​ ​រថយន្ត Ford Ecosport ប្រើប្រាស់​ជាមួយ​នឹង​ ​Smart Key​ ​ដោយ​អ្នក​អាច​បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រើសោរ​នោះ​ទេ។

មិនតែប៉ុណ្ណោះ សម្រាប់​អ្នក​ដែល​តែង​ជួបប្រទះ​ការ​លំបាក​ពេល​ចូល​ចត​ម្ដងៗ រថយន្ត​នេះ​ភា្ជប់​មក​ជាមួយ​នូវ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដែល​ប្រើ​កាមេរ៉ា​ ​និង​សេនសឺ​ផ្នែក​ខាងក្រោយ​ជា​សញ្ញា​ផ្ដល់​ជំនួយ ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ពេល​ចូលចត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្យ៉ាងទៀត​ ​រថយន្ត​នេះ​គឺ​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ដែល​តែងតែ​ជួបប្រទះ​ការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រៀងរាល់​ថ្ងៃ​ ​ដោយសារតែ​ ​Ford Ecosport​ ​បាន​បំពាក់​ជាមួយ​នឹង​ប្រភេទ​ម៉ាស៊ីន​ ​Ecoboost ទំហំ 1.0L​ ​ថ្វីត្បិត​ម៉ាស៊ីន​តូច​ពិតមែន ប៉ុន្តែ​វា​មាន​កម្លាំង​ខ្លាំង​ជាង​រថយន្ត​ដទៃ​ដែល​មាន​ទំហំ​ម៉ាស៊ីន​ប៉ុនគ្នា​ ​ហើយ​ថែមទាំង​ជួយ​សន្សំ​សំចៃ​ប្រេង​ទៀត​ផង។

ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​លុយ​ត្រឹម​ប៉ុណ្ណឹង​ ​គួរ​ពិចារណា​ទិញ​រថយន្ត​ថ្មី​ជិះ​តែម្ដង​ទៅ​ដើម្បី​ជៀសវាង កុំ​ឲ្យ​ទិញ​ប៉ះ​រថយន្ត​មិន​ស្អាត​ ​ឬ​ចេះតែ​មាន​បញ្ហា​ខូច​មិន​ចេះ​ចប់​ ​ម្យ៉ាងទៀត​នៅ​ពេល​អ្នកទិញ​រថយន្ត​ថ្មី គឺ​មាន​ការធានា​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន​ផ្ទាល់​ ​រួម​ជា​មួយ​នឹង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម