តម្លៃក្រោម ២ម៉ឺនដុល្លារ? ក្រុមហ៊ុនតូយ៉ូតា បើកទទួលកក់ម៉ូឌែលថ្មី Toyota All New Wigo 2024 ដឹងតែកក្រើកទៀតហើយ

[ក្នុងស្រុក] យោងតាមទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន Toyota Cambodia បានបើកទទួលការកក់រថយន្តម៉ូឌែលថ្មីមួយម៉ូឌែលទៀតហើយ ដោយម៉ូឌែលថ្មីនេះឈ្មោះថា Toyota Wigo ប្រភេទ Hatchback ជាមួយតម្លៃក្រោម ២ម៉ឺនដុល្លារដែលនេះជាម៉ូឌែលថ្មីទី២ បន្ទាប់ពីរថយន្ត Toyota Yaris Cross។ រថយន្តនេះអាចជាចំណែកទីផ្សារមួយដ៏សំខាន់ ដើម្បីអោយបងប្អូនយើងទទួលបានរថយន្តថ្មីយកទៅប្រើប្រាស់ ហើយអាចនឹងជំនួសតំណែង រថយន្តមួកទឹកបានច្រើនសម្រាប់ទីផ្សារកម្ពុជា បើតាមការគិតរបស់ Admin ។

ចំពោះលក្ខណ:បច្ចេកទេមួយចំនួន បើតាមការបញ្ជាក់ពីក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) ពីការបង្ហោះឡើងនេះ បានបង្ហាញថារថយន្ត Toyota Wigo ស៊េរីឆ្នាំ ២០២៤ នេះ ផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី ដែលមានប្រវែងតួខ្លួនសរុប ៣ ៧៦០ ម.ម ទទឺង ១ ៦៦៥ ម.ម កំពស់ ១ ៥០៥ ម.ម ប្រវែងកន្លាតកង់មុខ-ក្រោយ ២ ៥២៥ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ១៦០ ម.ម។ ទំហំប៉ុណ្ណឹងល្អតើ ជាពិសេសតម្រូវការលើការប្រើប្រាស់នៅទីក្រុង ឬទីប្រជុំជន ងាយស្រួលសម្រាប់ការបើកបរបំផុត សំខាន់រូបរាងខ្យូតណាស់បងប្អូនអើយ។

នេះគ្រាន់ជារូបភាពតំណាងប៉ុណ្ណោះ

សម្រាប់ការរចនានៅផ្នែកខាងក្រៅមានលក្ខណះបែបស្ព័រ ដោយបានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំមើលទៅស៊ីវិល័យ ទាន់សម័យយកតែម្តង ទាំងផ្នែកចង្កៀង កាងលំហូខ្យល់ខាងមុខ និង ខាងក្រោយ ជាមួយនឹងការរចនាផ្នែកចំហៀងបែប 3D និងបានប្រើប្រាស់ជាមួយចង្កៀងបំភ្លឺផ្លូវ និងអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ផងដែរ។ រូបរាងខ្យូត គួរអោយស្រលាញ់ តែម្តងហើយ បើបងប្អូនស្រលាញ់ ចង់បានពណ៌អ្វីដែរ? ជួយ Comment ម្នាក់មួយផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
នេះគ្រាន់ជារូបភាពតំណាងប៉ុណ្ណោះ

ចំពោះនៅផ្នែកខាងក្នុង ត្រូវបានតុបតែងផ្តោតលើភាពទាន់សម័យ ផាសុកភាព និងមានភាពធំទូលាយទាំងជួរខាងមុខ និង ខាងក្រោយ ជាមួយការរចនាតាប្លូ និងគ្រឿងបរិក្ខាប្រើប្រាស់បង្ហាញនៅលក្ខណះបែបស្ព័រសាកសមសម្រាប់មិត្តៗយុវវ័យ។ លើសនេះក៏បានបំពាក់នៅអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ។

នេះគ្រាន់ជារូបភាពតំណាងប៉ុណ្ណោះ

ទាក់ទងទៅនឹងផ្នែកប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការអ្នកបើកបរវិញបានបំពាក់នៅពោងសុវត្តិភាព ៦ ចំនុចអាចការពារបានមួយជុំរថយន្ត និងប្រព័ន្ធផ្តល់សញ្ញាពីឧបសគ្គមកពីផ្នែកចំហៀង Blind Spot Monitoring អេមហួសតែម្តង កន្លែងនេះ។

នេះគ្រាន់ជារូបភាពតំណាងប៉ុណ្ណោះ

ឡានតម្លៃជាង ១ម៉ឺនដុល្លារ រកឯណាបាន បានប្រេនរបស់ជប៉ុនដែលល្បីល្បាញលើភាពជាប់ធន់ និងជាពិសេសលក្ខណៈពិសេស មុខងារផ្សេងៗ ប្រព័ន្ធសុវត្ថិភាពជាច្រើនបានប្រមូលមកដាក់លើរថយន្តនេះបានច្រើនតែម្តង ក្រោមគោលគំនិតមួយគឺដើម្បីបំពេញតម្រូវការលើការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូន។

នេះគ្រាន់ជារូបភាពតំណាងប៉ុណ្ណោះ

យ៉ាងណាមិញសម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទំនាក់ទំនងសាកសួរក្រុមហ៊ុនដោយផ្ទាល់បានតាមរយៈទំព័រ Facebook: Toyota Cambodia និងទីស្នាក់ការលក់គ្រប់សាខារបស់តូយ៉ូតា (ខេមបូឌា) ផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម