១១ឆ្នាំហើយ ទើបលក់បានជាង ៣ម៉ឺនគ្រឿង ឥឡូវ Mitsubishi សម្រេចថាឈប់ផលិត

ក្រុមហ៊ុន​ Mitsubishi កំណត់​ថា​នឹង​ឈប់​ផលិត​រថយន្ត​​អគ្គិសនី i-MiEV នៅ​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ នេះ។ នេះ​បើ​ផ្អែក​​តាម​ការ​ចុះ​ផ្សាយ​របស់ Nikkei Asia។

រថយន្ត​ i-MiEV បាន​ចេញ​លក់​លើ​ទីផ្សារ​ជាង​ ៥០​ប្រទេស ចាប់​តាំង​ពី​ឆ្នាំ ២០០៩ មក​ ដែល​អាច​លក់​បាន​ប្រមាណ ៣២ ០០០​គ្រឿង​ប៉ុណ្ណោះ។ ​ចំនួន​នេះ​គឺ​តិច​តួច​ខ្លាំង​បើ​ប្រៀប​ធៀប​នឹង​រថយន្ត​អគ្គិសនី​ដទៃ​ដូច​ជា Nissan Leaf អាច​លក់​ចេញ​បាន​ប្រមាណ ៥០​ម៉ឺន​គ្រឿង តាំង​ពី​ចេញ​លក់​នៅ​ឆ្នាំ ២០១០ មក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត i-MiEV ដំណើរ​ការ​ដោយ​ម៉ូទ័រ​អគ្គិសនី​មួយ​ដែល​អាច​ផលិត​កម្លាំង​បាន ៦៣​សេះ។ វា​ប្រើ​ប្រាស់​អាគុយ​ដែល​អាច​ផ្ទុក​ថាមពល​បាន ១៦kWh និង​អាច​បើកបរ​បាន​​ចម្ងាយ​ប្រមាណ ១៦០​គីឡូម៉ែត្រ​ពេល​សាក​ភ្លើង​ពេញ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម