២៥ឆ្នាំ Toyota លក់ឡាននៅវៀតណាមបាន ៦៨ម៉ឺនគ្រឿង

គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៥ មក​ទល់​ឆ្នាំ ២០២០ គឺ​មាន​រយៈពេល​ ២៥​ឆ្នាំ​ហើយ​ដែល Toyota បាន​បង្ហាញ​វត្តមាន​លើ​ទឹក​ដី​ប្រទេស​វៀតណាម ដែល​រយៈពេល​នេះ​មាន​រថយន្ត​ជាង ៦៨​ម៉ឺន​គ្រឿង​បាន​លក់​ចេញ​លើ​ទីផ្សារ។

ក្នុង​រយៈពេល ២៥​ឆ្នាំ​នេះ​ដែរ ទំហំ​បណ្ដាក់​ទុន​សរុប​របស់ Toyota នៅទីផ្សារ​ប្រទេស​វៀតណាម​គឺ​មាន​សរុប​ប្រមាណ ២៣៦​លាន​ដុល្លារ។ ទំហំ​ផលិត​នៃ​រថយន្ត​ Toyota ដែល​មាន​រោងចក្រ​ផលិត​នៅ​វៀតណាម​គឺ​មាន​ជិត ៥៥​ម៉ឺន​គ្រឿង​ និង​បម្រើ​សេវាកម្ម​ជូន​ដល់​អតិថិជន ១៣​លាន​នាក់ នៅ​តាម​ហាង​លក់​​ជា​ដៃ​គូ​ជា​ច្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​រថយន្ត​ជា​ច្រើន​ម៉ូដែល​ដែល​ Toyota បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​វៀតណាម​ រថយន្ត​ Vios អាច​លក់​ដាច់​បាន​ច្រើន​ជាង​គេ​បំផុត ដែល​អាច​ចេញ​សរុប​បាន​ជាង ១៨២ ០០០​គ្រឿង​ឯណោះ។

បើ​ផ្អែក​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​សកល​ JD Power បាន​ឲ្យ​ដឹង​ថា Toyota Vietnam ជាប់​ចំណាត់​ថ្នាក់​លេខ​១​រយៈពេល​បួន​ឆ្នាំ​ជាប់​គ្នា ក្នុង​នាម​ជា​ម៉ាក​រថយន្ត​ដែល​អតិថិជន​ពេញ​ចិត្ត​ខ្លាំង​បំផុត​ គិត​ចាប់​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៩។ បន្ថែម​ពី​នេះ​ក្រុមហ៊ុន​ក៏​ជាប់​ចំណាត់​ថ្នាក់​លេខ​១​បី​ឆ្នាំ​ជាប់​គ្នា ក្នុង​ការ​ផ្ដល់​សេវាកម្ម​ល្អ​ក្រោយ​លក់​ផង​ដែរ៕​​​

​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម