បើទោះបីជាការលក់រថយន្តអគ្គិសនីនៅលើសកលលោកមានការកើនឡើងជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែការលក់រថយន្តប្រើអគ្គិសនីសុទ្ធនៅតែមានភាគរយតិចជាងរថយន្តដែលប្រើម៉ាស៊ីនចំហេះដូចដដែល។ ខាងក្រោមនេះជាមូលហេតុចម្បង ៖
១ តម្លៃរថយន្តប្រើអគ្គិសនីសុទ្ធមានតម្លៃខ្ពស់៖ ភាពខុសគ្នានៃតម្លៃនៅតែមានកម្រិតខ្ពស់បើប្រៀបធៀបទៅនឹងរថយន្តដែលប្រើម៉ាស៊ីនចំហេះក្នុង។
២) ការបើកបរមានកំណត់ និងនៅមានកម្រិតនៅឡើយ៖ នៅពេលត្រូវការបើកបរទៅខេត្តផ្សេងៗ ត្រូវតែឈប់ដើម្បីសាកថ្មឡើងវិញនៅស្ថានីយសាកថ្មជាប្រចាំ ដោយការសាកម្តងៗត្រូវចំណាយពេលយ៉ាងតិចពី ៣០ នាទីទៅមួយម៉ោង មិនដូចរថយន្តប្រើសាំងដែលចំណាយពេលតែប៉ុន្មាននាទីដើម្បីចាក់សាំង ។
៣) ការយល់ដឹងនៃការប្រើប្រាស់៖ ទោះបីជារថយន្តអគ្គិសនី (EVs) មានដំណើរការបើកបរប្រសើរជាងរថយន្តដែលប្រើសាំងក្នុងតម្លៃដូចគ្នាក៏ដោយ ប៉ុន្តែវាបានភ្ជាប់មកជាមួយលក្ខខណ្ឌបន្ថែមនៃការប្រើប្រាស់ ដូចជាការស្វែងរកស្ថានីយ៍សាកថ្ម ការកក់ជួរនៅស្ថានីយ៍សាកថ្ម និងពេលវេលាសាកថ្ម និងថ្លៃថែទាំរយៈពេលវែងជាដើម ។
៤) ការព្រួយបារម្ភអំពីបច្ចេកវិទ្យា៖ មនុស្សភាគច្រើននៅតែមានការព្រួយបារម្ភអំពីបច្ចេកវិទ្យា EV ដូចជាការខូចអាគុយ តម្លៃអាគុយបន្ទាប់ពីរយៈពេលធានា និងសុវត្ថិភាពនៃការប្រើប្រាស់ រួមទាំងតម្លៃលក់បន្តដែលអាចប្រែប្រួលយ៉ាងខ្លាំងនាពេលអនាគតផងដែរ ៕