ប្រសិនបើលោកអ្នកមានការពិបាក ក្នុងការសម្រេចចិត្តទិញរថយន្ត ថ្ងៃនេះខេមបូអូតូ នឹងនាំមកនូវគន្លឹះងាយៗ ៥ចំណុច ដើម្បីចែករំលែកដូចខាងក្រោមផងដែរ៖
១. អ្នកត្រូវដឹងថា! តើអ្នកត្រូវការ និងស្រលាញ់រថយន្តប្រភេទណា ហើយរថយន្តនោះសម្រាប់ប្រើប្រាស់បែបណា ជាលក្ខណះគ្រួសារ ការងារ ឬអាជីវកម្ម។
២. អ្នកគួរគិតគូរអំពីកញ្ចប់ទឹកប្រាក់ ដែលស្ថិតនៅក្នុងដៃរបស់អ្នក ថាតើគួរសម្រេចចិត្តទិញរថយន្តកម្រិតបែបណា រថយន្តមួយទឹក ឬរថយន្តថ្មី ហើយគួរតែបង់រំលស់ ឬបង់លុយសុទ្ធពេញថ្លៃ?
៣. តើអ្នកមានគម្រោងប្រើប្រាស់រថយន្តនោះ ក្នុងរយះពេលប៉ុន្មាន? ប្រសិនបើអ្នកជាមនុស្សនិយមក្នុងការលេងរឺផ្លាស់ប្តូររថយន្ត នោះអ្នកអាចពិចារណាបានថាគួរទិញរថយន្តបែបណាដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរនៅពេលបន្ទប់។
៤. ស្វែងយល់អំពីក្រុមហ៊ុនលក់រថយន្តផ្សេងៗ ដែលលក់រថយន្ត ថាតើតម្លៃរថយន្តទាំងនោះមានលក្ខណះបែបណា ហើយមានកម្មវិធីផ្តល់ជូនពិសេសៗអ្វីខ្លះ ព្រោះលោកអ្នកអាចចំណេញបានខ្លះៗដែរ។
៥. ប្រសិនបើអ្នកបានស្វែងយល់អំពីក្រុមហ៊ុនលក់រថយន្តផ្សេងៗហើយ អ្នកគួរស្វែងយល់អំពីរការធានាជូនចំពោះរថយន្តដែលបានទិញរួច ទៅលើការប្រើប្រាស់ក្នុងរយះពេលណាមួយ។
នាំមកជូនដោយ៖ MG Cambodia