បើផ្អែកតាមទិន្នន័យរបស់ EV Sales Blog បានបង្ហាញថាកាលពីឆ្នាំ ២០២០ មានរថយន្តប្រភេទ Plug-in (ដោតសាកភ្លើងបាន) ចំនួនជាង ៣លានគ្រឿងបានលក់ចេញលើទីផ្សារពិភពលោក ដែលក្នុងនោះមានជាង ៦៨% គឺជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។
បើក្រឡេកមើលប្រភេទរថយន្ត Plug-in ទាំងមូលតែម្ដង Tesla គឺជាក្រុមហ៊ុនដែលមានកាន់កាប់ចំណែកទីផ្សារធំជាងគេ (១៦%) ដែលលក់រថយន្តបានសរុប ៤៩៩ ៥៣៥គ្រឿង តាមពីក្រោយដោយ Volkswagen Group (១៣%) ដែលលក់រថយន្តបាន ៤២១ ៥៩១គ្រឿង។ លេខបីគឺក្រុមហ៊ុន SAIC ដែលលក់រថយន្តបាន ២៧២ ២១០គ្រឿង ហើយលេខ៤គឺក្រុមហ៊ុនដៃគូ Renault-Nissan-Mitsubishi ដែលលក់បាន ២២៦ ៩៧៥គ្រឿង និង BMW Group លេខ៥លក់បាន ១៩៥ ៩៧៩គ្រឿង។
ដោយឡែកបើមើលលើរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធវិញចំណាត់ថ្នាក់គឺមានដូចខាងក្រោម ៖
១. Tesla ៖ ៤៩៩ ៥៣៥គ្រឿង
២. SAIC ៖ ២៤៣ ២០១គ្រឿង
៣. Volkswagen Group ៖ ២២៧ ៣៩៤គ្រឿង
៤. Renault-Nissan-Mitsubishi ៖ ១៧២ ៦៧៣គ្រឿង
៥. BYD ៖ ១៣១ ៧០៥គ្រឿង