គិតមកទល់ពេលនេះមានរថយន្តតម្លៃថ្លៃកប់ពពកថ្មីៗជាច្រើនបានបង្ហាញវត្តមាន ហើយខាងក្រោមនេះគឺជារថយន្តទាំងប្រាំដែលមានតម្លៃថ្លៃជាងគេលើលោក។
១. Rolls-Royce Boat Tail ៖ ប្រមាណ ២៨លានដុល្លារ
Rolls-Royce Boat Tail គឺជារថយន្តថ្មីចុងក្រោយមួយរបស់ Rolls-Royce ដែលវាចូលមកជំនួសតំណែងរថយន្ត Sweptail ជារថយន្ត Rolls-Royce ដែលមានតម្លៃថ្លៃជាងគេ ពោលរហូតដល់ប្រមាណ ២៨លានដុល្លារ ដែលវាមានតែមួយគ្រឿងប៉ុណ្ណោះ។
២. Bugatti La Voiture Noire ៖ ប្រមាណ ១២,៥ លានដុល្លារ
រថយន្តនេះមានតែមួយគ្រឿងគត់ក្នុងលោក ហើយវាមានតម្លៃប្រមាណ ១២,៥ លានដុល្លារ (ពេលគិតពន្ធរួចមានតម្លៃប្រមាណ ១៨,៧ លានដុល្លារ) ធ្វើឲ្យវាក្លាយជារថយន្តថ្មីដែលមានតម្លៃជាងគេលំដាប់ទីពីរ ហើយវាមានម៉ាស៊ីន Turbocharged ចំណុះ ៨,០លីត្រ ១៦ស៊ីឡាំង ផលិតកម្លាំងបាន ១៥០០សេះ។
៣. Rolls-Royce Sweptail ៖ ប្រមាណ ១២,៨ លានដុល្លារ
នៅឆ្នាំ២០១៧ រថយន្ត Rolls-Royce Sweptail ជារថយន្តមានតម្លៃថ្លៃដាច់គេមួយ គឺប្រមាណ ១២,៨លានដុល្លារ យ៉ាងណាក្ដី Rolls-Royce មិនបានបញ្ជាក់អំពីតម្លៃនេះឡើយ។ រថយន្តនេះប្រើពេល៤ឆ្នាំដើម្បីផលិត ដោយបានបង្ហាញខ្លួននៅក្នុងកម្មវិធី Concorso d’Eleganza Villa d’Este ឆ្នាំ ២០១៧។
៤. Bugatti Centodieci ៖ ប្រមាណ ៩ លានដុល្លារ
Bugatti បានបង្ហាញចេញរថយន្ត Centodieci នៅក្នុងកម្មវិធី Pebble Beach នាឆ្នាំ ២០១៩។ វាមានផលិតត្រឹម ១០គ្រឿងប៉ុណ្ណោះ ហើយរចនាបថរបស់វាគឺយកលំនាំតាមរថយន្ត EB110។ រថយន្តនេះផលិតឡើងដើម្បីអបអរសាទរការគម្រប់ខួប ១១០ ឆ្នាំនៃក្រុមហ៊ុន Bugatti ផងដែរ។
៥. Mercedes-Maybach Exelero ៖ ប្រមាណ ៨ លានដុល្លារ
រថយន្ត Exelero បានបង្ហាញមុខដល់ពិភពលោកនាឆ្នាំ២០០៤ ដែលរថយន្តនេះមានផលិតត្រឹមមួយគ្រឿងគត់។ កាលឆ្នាំ២០០៤ វាមានតម្លៃ ៨ លានដុល្លារ ហើយបើគិតអត្រាលុយនាពេលនេះគឺស្មើប្រមាណ ១០លានដុល្លារ៕