នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ការលក់រថយន្តអគ្គិសនីជាសាកល ដោយរួមបញ្ជូលនូវការលក់រថយន្តដែលបំពាក់ដោយថ្ម (BEV) និងរថយន្តកូនកាត់ Plug-in Hybrids (PHEV) បានកើនឡើងដល់ចំនួន ១,៧ លានគ្រឿង កើនឡើង ៣០,៥ភាគរយ ដោយក្នុងនោះមានរថយន្តអគ្គិសនីរបស់ប្រទេសចិនចំនួន ១,១លានគ្រឿង បន្តកើនឡើងចំនួន ៤៧,៩ភាគរយ ជាប់ៗគ្នានឹងខែសីហា។
ចំពោះការលក់រថយន្តអគ្គិសនីនៅក្នុងតំបន់ផ្សេងៗទៀតនៅលើពិភពលោក ដូចជាការលក់រថយន្តអគ្គិសនីនៅតំបន់អាមេរិកខាងជើងបានកើនឡើង ៤,៣ភាគរយ ដោយឈានដល់ចំនួន ០,១៥ លានគ្រឿង ខណៈពេលដែលនៅតំបន់អឺរ៉ុបវិញកើនឡើង ៤,២ភាគរយ ឈានដល់ចំនួន ០,៣ លានគ្រឿង ដែលទិន្នន័យនេះបានជំរុញការកើនឡើងចំនួន ២៤ភាគរយ នៅចក្រភពអង់គ្លេស និងការកើនឡើងតិចតួចនៅក្នុងប្រទេសអ៊ីតាលី និងប្រទេសអាល្លឺម៉ង់។
គួរឲដឹងថា ក្នុងរយៈពេល ៩ខែដំបូង នៃឆ្នាំ២០២៤ នេះ ការលក់អគ្គិសនីជាសាកលបានកើនដល់ចំនួន ១១,៥ លានគ្រឿង កើនឡើង ២២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ចំណែកឯប្រទេសចិនវិញ មានការកើនឡើង ៣៥ភាគរយ ឈានដល់ចំនួន ៧,២ គ្រឿង ខណៈការលក់នៅអឺរ៉ុបធ្លាក់ចុះ ៤ភាគរយ តែការលក់នៅតំបន់ផ្សេងៗនៃពិភពលោក (ក្រៅពីអាមេរិកខាងជើង អឺរ៉ុប និងចិន) មានការកើនឡើង ២៥ភាគរយ៕