​ឡានអគ្គិសនី Polestar 2 ចាប់ផ្ដើមការផលិតនៅចិន ទោះកំពុងផ្ទុះ COVID-19

ការ​ផលិត​រថយន្ត​អគ្គិសនី Polestar 2 បាន​ចាប់​ផ្ដើម​ហើយ​ នៅ​ឯ​រោងចក្រ​ក្នុង​តំបន់​ Luqiao ភាគ​ខាង​កើត​ខេត្ត​ Zhejiang ប្រទេស​ចិន។

ខណៈ​ដែល​ក្រុមហ៊ុន​រថយន្ត​នៅ​ពាស​ពេញ​ប្រទេស​ចិន​បាន​បិទ​ទ្វារ​រោងចក្រ​ផលិត​ជា​ច្រើន​សប្ដាហ៍​ដោយ​សារ​​ការ​រាតត្បាត​ COVID-19 ក្រុមហ៊ុន​ Polestar នៅ​តែ​​មាន​ការ​អនុវត្ត​តាម​ការ​កំណត់​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ធានា​ថា​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ចិន​ នឹង​មិន​មាន​រង​ការ​ប៉ះពាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Polestar បាន​ចាប់​ផ្ដើម​ការ​ផលិត​ ដោយ​មាន​ចេញ​នូវ​ច្បាប់​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់ ដូច​ជា​ការ​វាស់​កម្ដៅ ការ​​សម្លាប់​មេរោគ និង​ការ​ផ្ដល់​ម៉ាស់​សម្រាប់​បុគ្គលិក​ទាំង​អស់​ជា​ច្រើន។ ការ​ត្រួត​ពិនិត្យ​នេះ​ហាក់​មាន​លទ្ធផល ដោយ​ក្រុមហ៊ុន​និយាយ​ថា​មិន​មាន​​បុគ្គលិក​ណា​ម្នាក់​របស់​ខ្លួន​មាន​ឆ្លង​វីរុស​នោះ​ទេ។

រថយន្ត Polestar 2 ដែល​ត្រូវ​ផលិត​ដំបូង​គេ​គឺ​ជា​ប្រភេទ Launch Edition ដែល​មាន​តម្លៃ​ចាប់​ពី ៦៣ ០០០ ដុល្លារ។ វា​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​មួយ​គូ​ដែល​ផលិត​កម្លាំង​បាន ៤០២ សេះ អាច​ស្ទុះ​ពី ០១០០ គ./ម៉ ក្នុង​ពេល​មិន​ដល់ ៥ វិនាទី៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម