ការចុះផ្សាយថ្មីមួយរបស់សារព័ត៌មានភាសាជប៉ុន Chunichi បានអះអាងថា ដោយសារចំនួនលក់តិចតួចនៃរថយន្ត Toyota Crown ដូចនេះក្រុមហ៊ុន Toyota នឹងបោះបង់ចោលការផលិតរថយន្តនេះ ដោយជំនួសមកវិញនូវរថយន្ត SUV ថ្មីក្នុងឆ្នាំ ២០២២ ខាងមុខ។
រថយន្ត SUV ថ្មីដែលត្រូវចូលមកជំនួស Toyota Crown ទំនងជានឹងប្រើប្រាស់គ្រោងឆ្អឹងដូចគ្នានឹងរថយន្ត Toyota Highlander ហើយរថយន្ត SUV ថ្មីនេះ មិនមានផ្ដោតលក់តែនៅទីផ្សារអាស៊ីនោះទេ ប៉ុន្តែក៏នឹងមានលក់នៅអាមេរិកខាងជើង និងប្រទេសចិនផងដែរ។
គួរដឹងថាមុនចេញដំណឹងនៃការបញ្ឈប់ការផលិតរថយន្ត Toyota Crown ក្រុមហ៊ុន Toyota ទើបបានបង្ហាញចេញរថយន្ត Toyota Crown ដែលមានការផ្លាស់ប្ដូរថ្មីមួយចំនួនសម្រាប់ស៊េរីឆ្នាំ ២០២១ ដោយបន្ថែមនូវលក្ខណៈទំនើបជាងមុន៕