គ្រាន់តែឮពាក្យថា តូយ៉ូតា ជាទូទៅគឺយើងគិតភ្លាមទៅដល់រថយន្តដែល ធន់ ទំនើប សន្សំសំចៃ និងមានសុវត្ថិភាពខ្ពស់។ ដោយសារមូលហេតុទាំងនេះហើយទើបរថយន្តម៉ាកល្បីខាងលើនេះ មានវត្តមានស្ទើរគ្រប់ទីកន្លែងទាំងអស់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា គឺឈានមុខគេតែម្តង។ ស្របគ្នានេះដែរ ដើម្បីឆ្លើយតបទៅនឹងការផ្តល់ទំនុកចិត្តពីសំណាក់អតិថិជនក្រុមហ៊ុន តូយ៉ូតា មិនត្រឹមតែផ្តល់ជូនអតិថិជននូវរថយន្តដែលមានគុណភាពប៉ុណ្ណោះទេ គឺថែមទាំងផ្តល់ជូននូវយានដ្ឋានដែលមានស្តង់ដារខ្ពស់ សម្រាប់ថែទាំ និងជួសជុលរថយន្តគ្រប់ប្រភេទរបស់ តូយ៉ូតា ខ្លួនផងដែរ។
យើងឃើញថា រយៈពេលជាង២៥ឆ្នាំហើយ ដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានវត្តមានជាមួយប្រជាជនកម្ពុជា ហើយថ្មីៗនេះក្រុមហ៊ុនយក្សមួយនេះបានបញ្ចប់ការសាងសង់ជាស្ថាពរ នូវទីតាំងស្នាក់ការកណ្តាលថ្មីរបស់ខ្លួន ដែលមានទីតាំងនៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ចម្ងាយប្រហែល ៨០០ ម៉ែត្រពីស្ពានអាកាស៧មករា។
បើគិតត្រឹមមួយសប្តាហ៍ដំបូង នៃការដាក់ឱ្យដំណើរការនៅទីតាំងថ្មីនេះ យើងសង្កេតឃើញមានអតិថិជនជាច្រើនដែលក្នុងនោះមានទាំង អតិថិជនមកទស្សនា និងទិញរថយន្តថ្មី និងអតិថិជនដែលនាំយករថយន្តមកថែទាំ ជួសជុល តោន និងបាញ់ថ្នាំផងដែរ ដែលភាគច្រើនតែងតែចាប់អារម្មណ៍ទៅលើទីតាំង ដែលធំទូលាយ បំពាក់ទៅដោយបរិក្ខារទំនើបៗ ស្របជាមួយនិងបុគ្គលិកដែលមានភាពរួសរាយរាក់ទាក់ផងដែរនោះ។
បើយើងក្រឡេកមកកាន់ផ្នែកសេវាកម្ម នៅទីតាំងដែលនេះវិញ យានដ្ឋាន តូយ៉ូតា បានបែងចែកជាច្រើនជាន់ដូចខាងក្រោម៖
ជាន់ទី១៖ ទីតាំងបន្ទប់ធំទូលាយបំពាក់ទៅដោយបរិក្ខារទំនើបៗ ដែលរៀបចំសម្រាប់ទទួលគ្រប់អតិថិជនទាំងអស់ដែលមកទទួលសេវាកម្ម ចំណែកផ្នែកខាងក្រៅវិញ គឺមានរោងជាងដែលត្រៀមជាស្រេចសម្រាប់សេវាកម្មថែទាំ (ប្តូរប្រេងរថយន្ត) TOYOTA & LEXUS គ្រប់ម៉ូដែល និងស៊េរីឆ្នាំទាំងអស់។
ជាន់ទី២៖ ក្នុងកំឡុងពេលរង់ចាំការជួសជុលរថយន្តពីអ្នកបច្ចេកទេសជំនាញរបស់ តូយ៉ូតា អតិថិជនទាំងអស់អាចអញ្ចើញទៅកាន់ទីតាំងបន្ទប់រង់ចាំ ដែលក្នុងនោះរួមមាន បន្ទប់បញ្ចាំងភាពយន្ត ទីតាំងសម្រាប់កុមារ ទីតាំងទស្សនាការជួសជុលរថយន្ត និងទីតាំងជជែកពិភាក្សាការងារដែលមានផាសុកភាព ព្រមជាមួយនិងការបំរើជូនកាហ្វេ និងភេសជ្ជៈផ្សេងៗដោយឥតគិតថ្លៃផងដែរ។
ជាន់ទី៣ និង ទី៥៖ ទីតាំងរោងជាងធំទូលាយ ត្រៀមជាស្រេចសម្រាប់ទទួលសេវាកម្មជួសជុលទូទៅ តោន និងបាញ់ថ្នាំរថយន្ត។
ដើម្បីបំពេញនូវតម្រូវការ និងកំនើននៃការប្រើប្រាស់រថយន្ត TOYOTA & LEXUS, ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានពង្រីកទីតាំងសាខាជាច្រើនគិតត្រឹមពេលនេះរួមមាន ៖
*រាជធានីភ្នំពេញ៖
– ស្នាក់ការកណ្តាលថ្មី (ទឹកថ្លា) ៖ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា – ៨០០ម៉ែត្រពីស្ពាន៧មករា
– សាខាបាក់ទូក ៖ តាមបណ្តោយផ្លូវសាធារណ៍រដ្ឋឆែក (ផ្លូវ១៦៩) – ទល់មុខឆៀងខាងឆ្វេងវិទ្យាល័យបាក់ទូក
– សាខាទួលសង្កែ ៖ តាមបណ្តោយផ្លូវជាសុផារ៉ា -៨០០ម៉ែត្រពីរង្វង់មូលកាំកូ
*តាមបណ្តាខេត្ត៖
សាខាបាត់ដំបង ៖ តាមបណ្តោយផ្លូវជាតិលេខ៥ កែងស្តុបទល់មុខច្រកចូលផ្សាថ្មី
– សាខាសៀមរាប ៖ តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគោកត្នោត (ម្តុំផ្សារ Macroខេត្តសៀមរាប)
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានទទួលសេវាកម្មសម្រាប់គ្រប់ម៉ូដែល និងស៊េរីទាំងអស់នៃរថយន្ត TOYOTA & LEXUS។ ហើយយើងខ្ញុំតែងតែផ្តល់ជូននូវសេវាកម្ម ប្រកបដោយទំនុកចិត្តជាច្រើន រួមមាន៖
? សេវាកម្មថែទាំរថយន្ត (ប្តូរប្រេងម៉ាស៊ីន)
?សេវាកម្មជួសជុលទូទៅ
?សេវាកម្មតោន និងបាញ់ថ្នាំ គ្រប់សេវាកម្មទាំងអស់របស់យើង គឺធានាជូននូវគុណភាពព្រមជាមួយគ្រឿងបន្លាស់សុទ្ធ100% ពីរោងចក្រតូយ៉ូតា។
សូមទំនាក់ទំនងមកយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម 017 222 857 / 017 333 719 ឬតាមរយៈFacebook Page https://www.facebook.com/toyotacambodiaaftersales៕