ដឹងពេល Mercedes ដាក់បង្ហាញឡាន G-Class ប្រើអគ្គិសនីហើយ!

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Mercedes នឹងដាក់បង្ហាញរថយន្ត G-Class ប្រភេទប្រើថាមពលអគ្គិសនី នៅក្នុងកម្មវិធី Munich Motor Show នាខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះតែម្តង។

យោងតាមគេហទំព័រ Autocar របស់ចក្រភពអង់គ្លេស អះអាងថា Mercedes នឹងប្រើកម្មវិធីខាងលើដើម្បីបង្ហាញគំរូរថយន្ត G-Class EV ដើម្បីវែកផ្លូវដល់ការផលិតវានៅក្នុងឆ្នាំ២០២៤។

ពាណិជ្ជកម្ម

Mercedes ទំនងជារក្សាការឌីហ្សាញរូបរាងបែបជ្រុងៗរបស់ G-Class ដដែល ប៉ុន្តែ Autocar និយាយថា G-Class ប្រភេទប្រើថាមពលអគ្គិសនី នឹងមានបំពាក់ប៉ាណាមុខមយយផ្ទាំងធំ, យ៉ាន់កង់ថ្មី និង ចង្កៀងថ្មី ដើម្បីបង្ហាញថាវាជាប្រភេទមិនបំពុលដល់បរិស្ថាន។

ចំណែកឯកាប៊ីនខាងក្នុងវិញ វាទំនងជាបំពាក់កុងទ័រឌីជីថលច្រើនផ្ទាំង និងដំណើរការដោយប្រព័ន្ធកម្សាន្ត Mercedes MBUX ផងដែរ។ មិនតែប៉ុណ្ណោះ អាគុយ និងម៉ូទ័រអគ្គិសនីរបស់វា ទំនងជានឹងយកពីម៉ូដែល EQS Sedan មកប្រើ ដែលអាចបង្កើតកម្លាំងបានដល់ ៥១៦សេះឯណោះ។

រថយន្ត EQS Sedan

យ៉ាងណាមិញ រថយន្ត Mercedes G-Class ដំណើរការដោយថាមពលអគ្គិសនីនេះ ទំនងជាត្រូវប្រើឈ្មោះថ្មីហៅថា EQG៕

Sponsored