មិនធម្មតាមែន! Maxus កំពុងទទួលបានកំនើនការលក់យ៉ាងខ្លាំងក្នុងទីផ្សារប្រទេសកម្ពុជា

ម៉ាក Maxus គឺជាម៉ាកថ្មីមួយបានចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ហើយវាជាជម្រើសដ៏ល្អមួយសម្រាប់គ្រួសារ និងម្ចាស់អាជីវកម្ម។ ម៉ាក Maxus បាននាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន TF Motors Cambodia ។ រថយន្ត Maxus ហាក់មានកំនើនការលក់របស់ខ្លួនយ៉ាងល្អនាដើមខែកញ្ញានេះ ដោយបានបន្តប្រគល់រថយន្តដល់អតិថិជនរបស់ខ្លួន ដូចជារថយន្តប្រភេទ SUV គឺ Maxus D60, រថយន្តប្រភេទ MPV Maxus G50 និងរថយន្តប្រភេទ Pick Up Maxus T60 ដែលលក់ជូនក្នុងតម្លៃយ៉ាងសមរម្យ ម៉្យាងវិញទៀត អតិថិជនក៏មានការចាប់អារម្មណ៍ទៅលើការបំពាក់បន្ថែមនៃការរចនារូបរាង សម្រាប់ដំណើរកំសាន្តបែប Off-Road ឬបែប Adventure ។

បច្ចុប្បន្ន រថយន្ត Maxus មានម៉ូដែលចំនួន ៣ ដែលមានលក់ក្នុងទីផ្សារប្រទេសកម្ពុជា។ រថយន្តប្រភេទ SUV Maxus D60 មានតម្លៃចាប់ពី ៤២ ៩៩០ដុល្លារដែលបានបំពាក់ដោយម៉ាស៊ីនតួបូ ១,៥លីត្រ ជាមួយប្រអប់លេខ៧វគ្គអូតូ។ រថយន្ត Maxus D60 ក៏ជាជម្រើសរថយន្តល្អមួយសម្រាប់គ្រួសារ និងការប្រើប្រាស់ផ្ទាល់ខ្លួន ហើយវាមានមុខងារជាច្រើនទៀតដូចជា Smart key, Auto Tailgate, Wireless Phone Charge, Panoramic Sunroof, Electric Power Seats, Digital Dashboard, កាមេរ៉ាក្រោយនិង Sensor, Cruise Control, Hill Assist, Electric Hand Brake System…. រថយន្ត Maxus D60 ជារថយន្តដែលបង្កើតឡើងសម្រាប់ភាពងាយស្រួល និងទំនើបសម្រាប់យុគសម័យថ្មីនៃជិវិត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maxus ក៏មានរថយន្តប្រភេទ MPV 8កៅអី ផងដែរនោះគឺរថយន្ត Maxus G50 ។ វាពិតជាសាកសមបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ដោយវាផ្តល់នូវផាសុខភាពដល់សមាជិកគ្រួសាររបស់អ្នកទាំងអស់គ្នា។ តម្លៃរបស់រថយន្តនេះគឺចាប់ពី ៣៦ ០០០ដុល្លារ ហើយថែមទាំងទទួលបានកញ្ចប់ប្រូម៉ូសិនជាច្រើនដូចជា ស្លាកលេខវែង កម្រាលជើង បិទស្កុតការពារកម្តៅ និងសេវាកម្មប្តូរប្រេងម៉ាស៊ីនរយៈពេលមួយឆ្នាំ។ រថយន្ត Maxus G50 មានបំពាក់មុខងារទំនើបជាច្រើនទៀត ដែលផ្តល់ភាពងាយស្រួលដូចជា កាមេរ៉ា 360 ជាមួយនិង sensor ដើម្បីសម្រួលដល់ការចូលចតយានយន្ត, Auto Tailgate, Auto Driver Seat, Wireless Phone Charge, Smart Key, Panoramic Sunroof និងមុខងារជាច្រើនទៀត។ រថយន្ត Maxus G50 ផ្តល់ជូនឱ្យគ្រួសារលោកអ្នកទទួលបាននូវភាពរីករាយ និងសុភមង្គល។

រថយន្ត Maxus T60 ជារថយន្តប្រភេទ Pick Up ដែលមានបំពាក់នូវម៉ាស៊ីនម៉ាស៊ូតតួបូចំណុះ ២,៨T ព្រមទាំងប្រព័ន្ធពោងសុវត្ថិភាពចំនួន6គ្រាប់។ តួរថយន្ត Maxus T60 គឺមានភាពរឹងមាំ ហើយវាមាន២ជម្រើស គឺ ប៉ុង១ 4×2 និង ប៉ុង២ 4×4 ដែលលោកអ្នកអាចជ្រើសរើសបានតាមតម្រូវការ។ រថយន្ត Maxus T60 មានតម្លៃចាប់ពី ២៩ ៩០០ដុល្លារ និងការរចនាផ្នែកខាងក្រៅមានភាពស្រស់ស្អាតមួយបែប ហើយលោកអ្នកក៏អាចបន្ថែមនូវគ្រឿងតុបតែងដោយការផ្លាស់ប្តូរជា កាងមុខ ប៉ាណាមុខ ឬ sport bar ផ្សេងៗទៀត។ លោកអ្នកអាចបង្ហាញពីស្ទីលផ្ទាល់ខ្លួនរបស់អ្នកជាមួយរថយន្ត Maxus T60។

បើសិនលោកអ្នកចាប់អារម្មណ៍ចង់ទទួលបាននូវបទពិសោធន៍ថ្មីពីរថយន្ត Maxus លោកអ្នកអាចអញ្ជើញមកទស្សនានៅអគារតាំងបង្ហាញរថយន្ត ព្រមទាំងធ្វើការបើកបរសាកល្បងផ្ទាល់បានផងដែរ។ កត្តាដ៏ល្អមួយទៀតសម្រាប់រថយន្ត Maxus គឺ តម្លៃសាមរម្យ និងការធានារយៈពេល៥ឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម