ដំណើរការនៃការដាក់បញ្ចូលគ្នានៃក្រុមហ៊ុនរថយន្ត Fiat Chrysler Automobiles និង Groupe PSA កំពុងបន្តដំណើរការឆ្ពោះទៅមុខ ដោយពេលនេះក្រុមហ៊ុនទាំងពីរបានឲ្យដឹងថាក្រុមហ៊ុនដែលរួបរួមគ្នានេះនឹងមានឈ្មោះថា Stellantis។
ក្រុមហ៊ុនបានបកស្រាយថាឈ្មោះនេះគឺមកពីកិរិយាសព្ទនៃភាសាឡាទីន “Stello” ដែលវាមានអត្ថន័យថា “ភ្លឺចិញ្ចាចដោយពន្លឺដួងតារា”។ ក្រុមហ៊ុន FCA និង Groupe PSA និយាយថា ការស្វែងរកឈ្មោះនេះបានចាប់ផ្ដើមភ្លាមៗក្រោយពីបានប្រកាសពីការដាក់បញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរកាលពីឆ្នាំមុន។ ដំណាក់កាលបន្តបន្ទាប់ទៀតគឺការបង្កើតឡូហ្គោសម្រាប់ក្រុមហ៊ុន Stellantis។
ក្រុមហ៊ុនទាំងពីរមិនបាននិយាយអ្វីច្រើនពីការដាក់បញ្ចូលគ្នានោះទេ ប៉ុន្តែបានបញ្ជាក់ថារំពឹងថាការដាក់បញ្ចូលគ្នានឹងសម្រេចរួចរាល់នៅត្រីមាសទីមួយនាឆ្នាំ ២០២១ ខាងមុខ៕