រថយន្ត Hummer អគ្គិសនីដើមឡើយត្រូវបង្ហាញមុខជាផ្លូវការនាថ្ងៃទី ២០ ខែឧសភា ប៉ុន្តែដោយសារជំងឺកូវីដ១៩ ធ្វើឲ្យផែនការប្រកាសត្រូវលើកពេល។ ពេលនេះក្រុមហ៊ុន GMC បានបង្ហាញចេញនូវ Teaser ថ្មីមួយទៀតបង្ហើបពីរូបរាងរថយន្ត Hummer អគ្គិសនី ដែលនឹងបង្ហាញមុខនៅត្រីមាសទី ៤ ឆ្នាំ ២០២០ នេះ។
វីដេអូ Teaser ចុងក្រោយនេះបានឲ្យគេឃើញអំពីដំណើរការអភិវឌ្ឍន៍រថយន្ត និងបានបង្ហាញពីដំណឹងថ្មីទាក់ទងនឹងរថយន្តផងដែរ។ អ្វីដែលគេចាប់អារម្មណ៍គឺ Infinity Roof ដែលដំបូលរបស់រថយន្តអាចដោះចេញពីរថយន្តបាន។
កន្លងមក GMC ធ្លាប់បានប្រាប់ឲ្យដឹងថា Hummer អគ្គិសនី នឹងមានប្រព័ន្ធអគ្គិសនីដែលផលិតកម្លាំងបាន ១០០០សេះ ដែលអាចឲ្យរថយន្តនេះស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៣វិនាទីប៉ុណ្ណោះ។ រថយន្ត Hummer អគ្គិសនីនឹងដាក់លក់លើទីផ្សារនៅចុងឆ្នាំ ២០២១ ក្រោយពីប្រកាសចេញនាចុងឆ្នាំ ២០២០៕