ស្របពេលដែលមនុស្សជាច្រើនទិញរថយន្ត Mercedes-Benz G-Class រកសុទ្ធតែប្រភេទ AMG ដែលបំពាក់ម៉ាស៊ីន ៨ស៊ីឡាំង នៅក្នុងប្រទេសចិនឯណោះចិន បានចេញម៉ូដែល G350 ដែលប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង។
រថយន្ត Mercedes-Benz G350 នេះមានកម្លាំង ២៩៩សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ។ មូលហេតុដែល Mercedes-Benz សម្រេចចេញលក់រថយន្ត G-Class ម៉ាស៊ីនតូចនៅក្នុងប្រទេសចិនបែបនេះ ក៏ដោយសារតែតម្លៃពន្ធថ្លៃពេក។
ទោះបីជាយ៉ាងណា Mercedes-Benz មិនមានលក់រថយន្ត G350d ដែលប្រើម៉ាស៊ីនម៉ាស៊ូតនៅក្នុងប្រទេសចិនឡើយ។ មិនតែប៉ុណ្ណោះ ក៏មិនទាន់មានការបង្ហើបពីតម្លៃផ្លូវការរបស់ Mercedes-Benz G350 សម្រាប់ទីផ្សារប្រទេសចិនដែរ ព្រោះវានឹងចេញលក់ជាផ្លូវការនៅក្នុងខែកញ្ញាខាងមុខ៕