មានលុយ ៨ម៉ឺនដុល្លារ អាចទិញឡាន Muscle Car រហ័ស និងខ្លាំងបំផុតលើលោកបាន!

រថយន្ត Challenger SRT Super Stock ឆ្នាំ២០២០​ ដែលជារថយន្តប្រភេទ​ Muscle Car រហ័ស និងកម្លាំងខ្លាំងបំផុតលើលោក នឹងចេញលក់នៅចុងឆ្នាំនេះ ជាមួយនឹងតម្លៃចាប់ពី ៧៩ ៥៩៥ដុល្លារ ថ្លៃជាងម៉ូដែល Challenger SRT Hellcat Redeye Widebody ដល់ទៅ ៣ ០០០ដុល្លារឯណោះ។​

គួរឲ្យដឹងថា ម៉ូដែល Super Stock នេះគឺផលិតផ្អែកតាមម៉ូដែល Challenger SRT Hellcat Redeye Widebody ហើយវាមានបំពាក់ប្រព័ន្ធបូម adaptive-damping sport suspension និងកែកុនលើដំណើរការរបស់ប្រអប់លេខ។ មិនតែប៉ុណ្ណោះ វាក៏បំពាក់ហ្វ្រាំង Brembo និងយ៉ាន់ទំហំ ១៨អ៊ីញ ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ ការកែកុនលើម៉ាស៊ីន supercharged ចំណុះ ៦,២លីត្រ V8 ដែលឥឡូវនេះបង្កើតកម្លាំងបានរហូតដល់ទៅ ៨០៧សេះ ខ្លាំងជាង Hellcat Redeye ១០សេះ និង ខ្សោយជាង Demon ៣៣សេះ។

ម៉ាស៊ីននេះគឺដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,២៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម