រថយន្ត BMW Alpina XB7 សម្រាប់ឆ្នាំ២០២០ បានលក់ដាច់អស់រលីងសម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងកាណាដា។
ក្រុមហ៊ុន BMW North America បានប្រកាសថា ផលិតកម្មនៃរថយន្ត Alpina XB7 បានចាប់ផ្តើមហើយនៅរោងចក្រ Spartanburg ក្នុងរដ្ឋ South Carolina សហរដ្ឋអាមេរិក ប៉ុន្តែវាបានលក់ដាច់អស់បាត់ទៅហើយសម្រាប់ឆ្នាំ២០២០ នេះ។
Alpina XB7 ត្រូវបានផលិតផ្អែកតាមរថយន្ត BMW X7 ដោយមានបំពាក់ម៉ាស៊ីនចំណុះ ៤,៤លីត្រ twin-turbo V8 មានកម្លាំង ៦១២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,២វិនាទី ហើយមានល្បឿនអតិបរមា ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានតម្លៃចាប់ពី ១៤២ ២៩៥ដុល្លារ នៅលើទីផ្សារបរទេស។
គួរឲ្យដឹងថា ក្រុមហ៊ុនបានកំណត់ចំនួនផលិតសម្រាប់ម៉ូដែល Alpina XB7 នេះ ដោយក្នុងមួយឆ្នាំផលិតតែ ២ ០០០គ្រឿងប៉ុណ្ណោះ៕