ក្រុមហ៊ុន Audi បានប្រកាសអំពីតម្លៃនៃរថយន្តអគ្គិសនី e-Tron Sportback ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអង់គ្លេស។
រថយន្ត Audi e-Tron Sportback នេះ ចែកចេញជា ៣ម៉ូដែល គឺ 55 quattro S តម្លៃចាប់ពី ១០៦ ៦០០ដុល្លារ, 55 quattro Launch Edition តម្លៃចាប់ពី ១១៤ ៧០០ដុល្លារ និង 55 quattro Vorsprung តម្លៃចាប់ពី ១២៦ ៩០០ដុល្លារ។
គ្រប់ម៉ូដែល e-tron Sportback ទាំងអស់ មានបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៩៥គីឡូវ៉ាត់ម៉ោង ជាមួយម៉ូទ័រអគ្គិសនី២ ដែលអាចបង្កើតកម្លាំងសរុបបាន ៣៥៥សេះ។
ជាមួយគ្នានេះ វាក៏មានបំពាក់ប្រព័ន្ធជំនួយការបើកបរ ដោយក្នុងនោះរួមមានមុខងារ ដូចជា cruise control, lane departure warning, កាមេរ៉ាក្រោយពេលចូលចត, កាមេរ៉ា ៣៦០ដឺក្រេ ក៏ដូចជា adaptive cruise assist ជាដើម។
យ៉ាងណាមិញ ម៉ូដែល 50 quattro ដែលមានបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៧១គីឡូវ៉ាត់ម៉ោង ដែលបង្កើតកម្លាំងបាន ៣០៨សេះ នឹងចេញលក់នៅខែក្រោយ៕