ផ្អែកតាមការចុះផ្សាយរបស់ Reuters បានឲ្យពីការកែច្នៃរថយន្ត Ford F-150 Raptor ចេញជារថយន្ត Tesla Cybertruck ជារថយន្តភីកអាប់អគ្គិសនីដែលមិនទាន់មានចេញលក់លើទីផ្សារនៅឡើយ។
រថយន្តកែច្នៃដែលមានរូបរាងស្ទើរតែដូចគ្នាបេះដាក់ទៅនឹង Cybertruck នេះគឺចំណាយពេលផលិតរយៈពេល ៨ខែ និងមានការចូលរួមពីអ្នកជំនាញ និងក្រុមវិស្វករជាច្រើនពីក្រុមហ៊ុន Stark Solutions។ គួរដឹងថាបុរសដែលបានកុម្ម៉ង់ឲ្យក្រុមហ៊ុនជំនាញកែច្នៃរថយន្ត Ford F-150 Raptor ទៅជា Cybertruck គឺជាម្ចាស់ក្រុមហ៊ុន Stark Solutions ផ្ទាល់ ដែលរូបលោកជាអ្នកគាំទ្រ Ford ផង និងជាអ្នកគាំទ្រ Tesla ផង។
Mario Coric ដែលជាអ្នកចាត់ការនៅក្រុមហ៊ុន Stark Solutions នៃប្រទេស Bosnia បានឲ្យដឹងថា ពេលបើកលើដងផ្លូវមានមនុស្សជាច្រើនសម្លឹងមើលរថយន្ត Cybertruck ដែលកែច្នៃនេះ ហើយមានមួយចំនួនគិតថាវាជារថក្រោះ ដោយសារពួកគេមិនស្គាល់ពី Cybertruck៕