Tesla នឹងនាំឡានផលិតនៅចិន យកលក់នៅអឺរ៉ុបឆាប់ៗ

Tesla ​គ្រោង​នឹង​នាំ​ចេញ​រថយន្ត​ Model 3 ដែល​ផលិត​នៅ​រោងចក្រ​ក្នុង​ទីក្រុង​សៀងហៃ​ប្រទេស​ចិន ទៅ​កាន់​ទីផ្សារ​​ក្រៅ​ប្រទេស​ដូច​ជា​នៅ​អឺរ៉ុប។ នេះ​បើ​ផ្អែក​តាម​អ្នក​ដែល​​ទាក់ទង​នឹង​ផែនការ​នេះ។

ប្រភព​បាន​អះអាង​ថា​រថយន្ត​ Model 3 ដែល​ផលិត​នៅ​ចិន នឹង​ចាប់​ផ្ដើម​ផលិត​​ក្នុង​ត្រីមាស​ទី៤ នៃ​ឆ្នាំ​នេះ ហើយ​ទីផ្សារ​គោលដៅ​របស់​រថយន្ត​មិន​មែន​មាន​ត្រឹម​តែ​អឺរ៉ុប​នោះ​ទេ ប៉ុន្តែ​ក៏​នឹង​មាន​សិង្ហបុរី អូស្ត្រាលី និង​នូវែលហ្សេឡង់ ហើយ​ការ​ដឹក​ជញ្ជូន​អាច​នឹង​ចាប់​ផ្ដើម​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ ឬ​នៅ​ដើម​ឆ្នាំ ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​​​ទន្ទឹម​នឹង​ផែនការ​នាំ​រថយន្ត​ Model 3 ផលិត​នៅ​ចិន​យក​លក់​នៅ​អឺរ៉ុប ក្រុមហ៊ុន Tesla ក៏​មាន​ផែនការ​ផលិត​រោងចក្រ​នៅ​ក្បែរ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​​ផង​ដែរ​ ដើម្បី​ប្រកួតប្រជែង​នឹង​គូ​ប្រជែង​ខ្លាំង​នៅ​អឺរ៉ុប មាន​ដូច​ជា​ Volkswagen Group, Renault និង PSA Group ជា​ដើម ដែល​ពួក​គេ​កំពុង​ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​រថយន្ត​អគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម