ហេតុផលដែល​ពណ៌ស ឬពណ៌ខ្មៅ ជាពណ៌ឡានពេញនិយមខ្លាំង

​បើ​តាម​​ទិន្នន័យ​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ BASF បាន​បង្ហាញ​ឲ្យ​ដឹង​ថា​មាន​ពណ៌​ចំនួន ៤ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​​លើ​រថយន្ត​នៅ​ក្នុង​ឆ្នាំ ២០១៩ ដែល​ក្នុង​នោះ​មាន​ពណ៌​ស (៣៩%) ពណ៌​ខ្មៅ (១៦%) ពណ៌​ប្រផេះ (១៣%) និង​ពណ៌​ប្រាក់ (១០%)។

មាន​ហេតុ​ផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ពណ៌​ស ពណ៌​ខ្មៅ ពណ៌​ប្រផេះ និង​ពណ៌​ប្រាក់​ ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង ដែល​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​រឿង​ពិត​ដែល​ថា​ពណ៌​ទាំង​នេះ​គឺ​ស៊ី​ជា​មួយ​​ពណ៌​គ្រប់​យ៉ាង ​ហើយ​រថយន្ត​​ស្ទើរ​តែ​ទាំង​អស់​មាន​ជម្រើស​ពណ៌​ទាំង​នេះ។ ពណ៌​ទាំង​នេះ​មិន​ងាយ​ហួស​សម័យ​ ខុស​ពី​​​​ពណ៌​ផ្សេង​ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​រថយន្ត​ខាត​តម្លៃ​ខ្លាំង​ពេល​លក់​ចេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុង​ទីផ្សារ​មួយ​ចំនួន អតិថិជន​និយម​ទិញ​រថយន្ត​ពី​ហាង​លក់​ផ្ទាល់ៗ ដោយ​មិន​ពេញ​និយម​កុម្ម៉ង់​​ម៉ូដ​ជា​ពិសេស​នោះ​ទេ។ ចំណុច​នេះ​គឺ​ងាយ​ស្រួល​សម្រាប់​អតិថិជន​ ប៉ុន្តែ​ហាង​លក់​​រថយន្ត​ជា​ទូទៅ​ដាក់​បង្ហាញ​តែ​រថយន្ត​ពណ៌​ស ឬ​ពណ៌​ខ្មៅ ​ដើម្បី​ទាក់ទាញ​អតិថិជន និង​​អាច​លក់​ចេញ​បាន​លឿន ដោយ​សារ​ជា​ពណ៌​ពេញ​និយម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម