រថយន្ត BMW 5-Series LWB ស៊េរីឆ្នាំ ២០២១ សម្រាប់ទីផ្សារប្រទេសចិនបានបង្ហាញវត្តមានកាលពីដើមខែកញ្ញា និងបានបង្ហាញវត្តមានជាសាធារណៈក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Beijing Auto Show កាលពីថ្មីៗនេះ។
ប្រវែងពីកង់មុខទៅកង់ក្រោយរបស់រថយន្តនេះគឺមានរហូតដល់ ៣១០៥ម.ម ដែលវែងជាង 7-Series ធម្មតាទៅទៀត។ មិនតែប៉ុណ្ណោះប្រវែងសរុបរបស់វាក៏វែងជាង 7-Series ធម្មតាដែរ ដោយមានប្រវែងសរុប ៥១០៦ម.ម
5-Series LWB នេះគឺផលិតឡើងដោយក្រុមហ៊ុនបង្កើតរួចគ្នារវាង Brilliance និង BMW ហើយប្រភេទដែលដាក់តាំងបង្ហាញគឺជា 530Li ដំណើរការដោយម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ។ ពេលដែលបង្ហាញកាលពីដើមខែ BMW បានឲ្យអំពីសមត្ថភាពនៃប្រភេទ 535Le ជាប្រភេទកប់ជាងគេ មានដំណើរការដោយម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំង ២៨៨សេះ។
ទស្សនារូបភាពដែលបង្ហាញអំពី BMW 5-Series LWB ស៊េរីឆ្នាំ ២០២១ ប្រភេទ 530Li ៖