ក្រុមហ៊ុន Peugeot ទើបតែបានប្រកាសតម្លៃនៃរថយន្ត 3008 និង 5008 ស៊េរីឆ្នាំ២០២១ ជាផ្លូវការសម្រាប់ទីផ្សារប្រទេសអង់គ្លេស។
រថយន្ត 3008 ឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៣៣ ៧២៥ដុល្លារ សម្រាប់ម៉ូដែល Active Premium, ចាប់ពី ៣៥ ៧៨០ដុល្លារ សម្រាប់ម៉ូដែល Allure និង ៥៥ ០៥០ដុល្លារសម្រាប់ម៉ូដែល Hybrid4 300។ ក្រៅពីនោះនៅមានម៉ូដែល Allure Premium, GT, និង GT Premium ផងដែរ។
ចំណែកឯរថយន្ត 5008 ឆ្នាំ២០២១ វិញមានតម្លៃចាប់ពី ៣៦ ៨៥០ដុល្លារ សម្រាប់ម៉ូដែល Active Premium។ ក្រៅពីនោះវាក៏មានម៉ូដែល Allure, Allure Premium, GT និង GT Premium ដូចគ្នាដែរ។
ទាំងរថយន្ត Peugeot 3008 និង 5008 ឆ្នាំ២០២១ នឹងចេញលក់នៅដើមឆ្នាំក្រោយ៕