Lexus នឹងឈប់លក់ឡាន ៣ម៉ូដែលនៅអង់គ្លេស

ក្រុមហ៊ុន Lexus កំពុងតែសារ៉េត្រកូលរថយន្តរបស់ខ្លួនសម្រាប់ម៉ូដែលថ្មី នៅលើទីផ្សារអង់គ្លេស ហើយព័ត៌មានធំបំផុតគឺការឈប់លក់ម៉ូដែល CT, IS និង RC នៅទីនោះ។ ទោះបីជាយ៉ាងណា ឥឡូវនេះម៉ូដែលទាំង ៣ខាងលើ នៅតែមានដាក់លក់នៅលើគេហទំព័រផ្លូវការដដែល។

បើយោងតាមគេហទំព័រ Autocar ដែលអះអាងថាទទួលបានការបញ្ជាក់ពីអ្នកនាំពាក្យនៃក្រុមហ៊ុន Lexus បានឲ្យដឹងថា ពួកគេបានឈប់នាំចូលរថយន្តម៉ូដែល CT, IS និង RC បាត់ទៅហើយ និងគ្មានម៉ូដែលណាមកជំនួសឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lexus CT ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៣ ៨០០ដុល្លារ សម្រាប់ទីផ្សារអង់គ្លេស ខណៈម៉ូដែល IS ចាប់ពី ៤២ ៩០០ដុល្លារ និង ៥២ ៧០០ដុល្លារ សម្រាប់ម៉ូដែល RC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម