មើល​រូបរាង Lamborghini តម្លៃ ៤ លានដុល្លារ កំពុងលក់នៅអារ៉ាប៊ីសាអ៊ូឌីត

Lamborghini Centenario គឺ​ជា​រថយន្ត​ដែល​ផលិត​ឡើង​ជា​ពិសេស​ដើម្បី​អប​អរ​សាទរ​ដល់​ខួប ១០០ ​ឆ្នាំ​របស់​លោក Ferruccio Lamborghini ដែល​ជា​អ្នក​បង្កើត​ក្រុមហ៊ុន​រថយន្ត​នេះ​ឡើង។ រថយន្ត​នេះ​បាន​បង្ហាញ​ខ្លួន​ឆ្នាំ ២០១៦ ហើយ​មាន​ផលិត​ត្រឹម​ ៤០ គ្រឿង ដោយ​មាន​ ២០ គ្រឿង​ជា​ប្រភេទ Coupe និង ២០ ទៀត​ជា​ប្រភេទ Roadster។

ចំពោះ​ Lamborghini Centenario Roadster មាន​តម្លៃ​ដើម​ ១,៩ លាន​ដុល្លារ ប៉ុន្តែ​មាន​ម៉ូដែល​ដែល​ផលិត​នៅ​ឆ្នាំ ២០១៨ មួយ​គ្រឿង ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដាក់​លក់​នៅ​​លើ​វិបសាយ​រថយន្ត​ JamesEdition របស់​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​តម្លៃ​ដល់​ទៅ ៤ លាន​ដុល្លារ​ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Centenario ជា​រថយន្ត​មហា​កម្លាំង​មួយ​ ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​ ១២ ស៊ីឡាំង ចំណុះ ៦,៥ លីត្រ អាច​បង្កើត​កម្លាំង​បាន​ ៧៥៩ សេះ។ ម៉ាស៊ីន​នេះ​អាច​បង្កើន​សន្ទុះ​ពី ០ – ១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម​តែ ២,៨ វិនាទី និង​ល្បឿន​អតិបរមា​ ៣៤៩ គ.ម/ម៉។ ខាង​ក្រោម​ជា​រូបភាព​បន្ថែម​បង្ហាញ​ពី​រូបរាង​ Lamborghini Centenario ដែល​កំពុង​លក់​តម្លៃ ៤ លាន​ដុល្លារ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម