រថយន្ត Lexus LC 500 បានក្លាយជារថយន្តថ្មីមួយសម្រាប់ស្នងការប៉ូលិសក្នុងតំបន់ Tochigi ទីក្រុងតូក្យូ ដើម្បីប្រើប្រាស់សម្រាប់ការល្បាតទីក្រុង។
រថយន្ត LC នេះត្រូវបានបរិច្ចាគដល់ក្រុមប៉ូលិស ពីសំណាក់នាយកជាន់ខ្ពស់របស់ Lexus លោក Kazuo Nakamura។ លោក Kazuo Nakamura បាននិយាយថា ៖ “ខ្ញុំចង់ឲ្យអ្នកប្រើប្រាស់រថយន្តនេះដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។”
គួរដឹងថាការកែសម្រួលលើរថយន្ត Lexus LC នេះដើម្បីឲ្យក្លាយជារថយន្តប៉ូលិស ត្រូវបានប៉ាន់ស្មានថាចំណាយអស់ប្រមាណ ១៦៤ ៨០០ដុល្លារ។ គេមិនបានដឹងនោះទេថារថយន្តនេះបានឆ្លងកាត់ការផ្លាស់ប្ដូរគ្រឿងម៉ាស៊ីនខាងក្នុងឬយ៉ាងណាទេ។ ប៉ុន្តែរថយន្ត Lexus LC គឺមានបំពាក់នូវម៉ាស៊ីនខ្លាំងមកជាមួយរួចទៅហើយ ដែលអាចឲ្យប៉ូលិសដេញចាប់ជនល្មើសបានយ៉ាងងាយ។
រថយន្ត Lexus LC មានបំពាក់ដោយម៉ាស៊ីនចំណុះ ៥,០លីត្រ ៨ស៊ីឡាំង កម្លាំង ៤៧១សេះ ដែលអាចស្ទុះពី ០-១០០គ.ម/ម៉ ក្នុងពេលត្រឹម ៤,៤វិនាទី និងមានល្បឿនអតិបរមា ២៧០គ.ម/ម៉៕