ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Genesis ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្ត G70 ស៊េរីឆ្នាំ២០២២ ថ្មី។
រថយន្ត Genesis G70 ថ្មីនេះមានបំពាក់កុងទ័រឌីជីថលទំហំ ៨អ៊ីញ ជាមួយនឹងអេក្រង់កម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញ ដែលអាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ក៏ដូចជាបច្ចេកវិទ្យាសម្គាល់សំឡេង និង Genesis CarPay ផងដែរ។
G70 ផ្តល់ជម្រើសម៉ាស៊ីនចំនួន ៣ គឺ ទី១ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៩សេះ, ទី២ ម៉ាស៊ីនសាំងចំណុះ ៣,៣លីត្រ twin-turbo V6 មានកម្លាំង ៣៦៥សេះ និង ទី៣ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ Turbodiesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩៩សេះ។
រថយន្ត G70 ឥឡូវនេះបានបន្ថែមមុខងារ Sport+ និង ប្រព័ន្ធប៉ុងពីរ Dynaamic AWD ដែលភ្ជាប់មកជាមួយនូវ មុខងារ Drift Mode មកស្រាប់តែម្តង។
ក្រៅពីនោះ វាក៏មានបំពាក់មុខងារជំនួយការបើកបរ ជាច្រើន រួមទាំង Forward Collision-Avoidance Assist, Blind-Spot Collision-Avoidance Assist, Safe Exit Warning, Rear Cross-Traffic Collision-Avoidance Assist, Lane Following Assist, Multi Collision Braking និង Smart Cruise Control៕