ក្នុងត្រីមាសទីបីនៃឆ្នាំ ២០២០ នេះ Tesla អាចរកប្រាក់ចំណូលបានរហូតដល់ ៨,៧៧ពាន់លានដុល្លារ ដែលក្នុងនោះមានប្រាក់ចំណេញចំនួន ៣៣១លានដុល្លារ។
ប្រាក់ចំណូលនិងប្រាក់ចំណេញរបស់ Tesla គឺទទួលបានពីកំណើននៃចំនួនលក់រថយន្តមានរហូតដល់ ៤៤% នៅទូទាំងពិភពលោកអំឡុងត្រីមាសទីបី។ Tesla អាចលក់រថយន្តបាន ១៣៩ ៥៩៣គ្រឿង ធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន Tesla អាចលក់រថយន្តបាន ៩៧ ១៨៦ ហើយក្នុងត្រីមាសទីបីឆ្នាំ ២០២០ នេះ Tesla អាចផលិតរថយន្តបាន ១៤៥ ០៣៦គ្រឿង ។
លោក Elon Musk នាយកប្រតិបត្តិ Tesla បានបង្ហាញអំពីគោលដៅផលិតរថយន្តបាន ៥០ម៉ឺនគ្រឿងនៅត្រឹមដំណាច់ឆ្នាំ ២០២០ នេះ ដែលក្រុមហ៊ុននឹងត្រូវផលិតរថយន្តឲ្យបាន ១៨១ ៦៥០គ្រឿងនៅត្រីមាសខាងមុខទើបសម្រេចគោលដៅបាន៕