ក្រុមហ៊ុន Volkswagen Group អាចស្វែងរកប្រាក់ចំណេញបានវិញក្នុងត្រីមាសទី៣ នៃឆ្នាំ ២០២០ នេះ ក្រោយពីជួបការខាតបង់អស់ប្រមាណ ១,៩៨ពាន់លានដុល្លារ ក្នុងត្រីមាសទី២ ដោយសារការផ្ទុះនូវជំងឺកូវីដ១៩។
ក្នុងត្រីមាសទីបីនៃឆ្នាំ ២០២០ នេះ VW Group អាចរកប្រាក់ចំណូលបានសរុបប្រមាណជាង ២៩ពាន់លានដុល្លារ ដែលក្នុងនោះមានប្រាក់ចំណេញប្រមាណ ៣,៧៨ពាន់លានដុល្លារ។ ប្រាក់ចំណេញមានការធ្លាក់ចុះបើប្រៀបនឹងត្រីមាសទីបីនៃឆ្នាំ ២០១៩ ដែលមានចំនួនប្រមាណ ៥,៦៩ពាន់លានដុល្លារ។
ការអាចស្វែងរកប្រាក់ចំណេញបាននេះក៏ដោយសារការកើនឡើងនូវតម្រូវការសម្រាប់រថយន្តប្រណីតដូចជាម៉ាក Audi និងម៉ាក Porsche ក្នុងប្រទេសចិន រួមជាមួយវិធានការកាត់បន្ថយចំណាយដែលក្រុមហ៊ុនបានអនុវត្តន៍បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩៕