រថយន្ត Lamborghini Huracan កម្លាំង ៣០០០ សេះ ជាន់​ដល់ ៤០០​ គ.ម/ម៉ ផុយ

នៅ​ពេល​ដែល​រថយន្ត Bugatti Veyron អាច​បង្កើន​សន្ទុះ​ដល់ ៤០០ គ.ម/ម៉ សហគ្រាស​យានយន្ត​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ មក​ទល់​បច្ចុប្បន្ន​នេះ​ ៤០០ គ.ម/ម៉ លែង​ជា​រឿង​អស្ចារ្យ​ទៀត​ហើយ ជា​ពិសេស​ក្នុង​ពិភព​យានយន្ត​ដែល​មាន​ពោរពេញ​ដោយ​ការ​កែច្នៃ​ប្លែកៗ។

ជាក់​ស្ដែង​រថយន្ត​ Lamborghini Huracan Performante ​មួយ​គ្រឿង ក្រោយ​ឆ្លង​កាត់​ការ​បន្ថែម​កម្លាំង​ម៉ាស៊ីន​ពី​ក្រុម​ការងារ Underground Racing រួច​ហើយ អាច​ស្ទុះ​ដល់​ល្បឿន ៤០០ គ.ម/ម៉ បាន​យ៉ាង​ងាយ​ស្រួល​បំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​Huracan Performante មួយ​គ្រឿង​នេះ​មាន​បំពាក់​នូវ​​ Turbocharger ចំនួន​មួយ​គូ ដែល​អាច​ផលិត​កម្លាំង​បាន​​ប្រហែល ៣ ០០០ សេះ មាន​ម៉ាស៊ីន​ចំណុះ ៥,២ លីត្រ ១០ ស៊ីឡាំង។ ប្រៀប​ធៀប​នឹង​ម៉ាស៊ីន​ដើម​មាន​កម្លាំង​ ៦៣១ សេះប៉ុណ្ណោះ។ ទស្សនាវីដេអូ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម