Jeep Renegade ឆ្នាំ២០២១ ប្រភេទពិសេស ជិះ១០០គ.ម៉ស៊ី៧លីត្រ តម្លៃចាប់ពី ១៩០០០ដុល្លារ

ក្រុមហ៊ុន Jeep បានបន្តពង្រីកត្រកូល Renegade របស់ខ្លួន សម្រាប់ទីផ្សារប្រទេសមិចស៊ីកូ ដោយបានបន្ថែមប្រភេទពិសេសថ្មី ហៅថា Bronze Edition។

រថយន្ត Jeep Renegade ប្រភេទ Bronze Edition ស៊េរីឆ្នាំ២០២១នេះ នឹងមានតម្លៃចាប់ពី ២៣ ៨៤៥ដុល្លារ ខណៈប្រភេទ Sport និង Latitude មានតម្លៃចាប់ពី ១៩ ៩៥០ដុល្លារ និង ២១ ២៦៥ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Renegade ប្រភេទ Bronze Edition មានពណ៌ Deep Brown រំលេចដោយពណ៌ទង់ដែងនៅផ្នែកខាងក្រៅ ដូចជា លើប៉ាណាមុខ, ឡូហ្គូ និង យ៉ាន់អាលុយមីញ៉ូម ១៩អ៊ីញ ជាដើម។

ចំណែកឯកាប៊ីនខាងក្នុងវិញ ក៏មានពូកស្បែកពណ៌ Deep Brown ដែរ ប៉ុន្តែមិនមានការអាប់ដេតអ្វី ខុសពីប្រភេទធម្មតាឡើយ ដោយនៅតែមានបំពាក់កុងទ័រ ៧អ៊ីញ, អេក្រង់កម្សាន្ត ៨,៤អ៊ីញអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, ដំបូល Sunroof និង ប្រព័ន្ធម៉ស៊ីនត្រជាក់អូតូ។

ក្រៅពីនោះវាក៏មានមុខងារជំនួយការបើកបរ ដូចជា Emergency Brake Assist, Electronic Anti-roll Assistance, Hill-start Assist, ESC និង Traction Control ជាដើម។

Jeep Renegade បំពាក់ម៉ាស៊ីនចំណុះ ១,៨លីត្រ E-TorQ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៣០សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ មានកម្រិតស៊ីប្រេងជាមធ្យម ៧លីត្រ/១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម