មកស្គាល់យ៉ាន់​រថយន្ត​ប្លែក​ៗ​ ថ្លៃ​ទាំង​ ៥ ​លើ​លោក​

អ្នក​ប្រើប្រាស់​រថយន្ត​មួយ​ចំនួន​មិន​សូវ​និយម​ប្រើ​យ៉ាន់​រថយន្ត​ ដែល​មាន​មក​ពី​នាយ​នោះ​ទេ​ ដោយសារ​គេ​យល់​ថា​ ការ​ប្ដូរ​ដាក់​យ៉ាន់​ផ្សេង​អាច​ធ្វើ​ឲ្យ​រថយន្ត​របស់​គេ​មើល​ទៅ​ប្លែក​ ទាក់​ទាញ​ខុស​ធម្មតា។ មិន​ខុស​ពី​ខ្មែរ​ទេ​ បរទេស​ក៏​និយម​លេង​យ៉ាន់​រថយន្ត​របស់​គេ​ដែរ​ ធ្វើ​ឲ្យ​យ៉ាន់​រថយន្ត​ល្អ​ៗ​មាន​តម្លៃ​កប់​ដូច​ខាង​ក្រោម​នេះ៖

១. Nutek តម្លៃ​ ៦១១៣​ដុល្លារ​

យ៉ាន់​ Nutek​ ផលិត​ដោយ​ដៃ​ ប៉ុន្តែ​ស្ដង់ដារ​ នៅ​អាមេរិក​ ធ្វើ​ឲ្យ​វា​មាន​តម្លៃ​​ថ្លៃ​ខ្លាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. Forgiato Estremo តម្លៃ​៥៧៦០​ដុល្លារ​

យ៉ាន់​ Forgiato Estremo​ ផលិត​តាម​ការ​ចង់​បាន​របស់​អតិថិជន។ អតិថិជន​អាច​កុម្ម៉ង់​ចង់​បាន​រាង​ខូង​ ឬ​លៀន​ក៏​បាន។

៣. Forgiato Basamento​ តម្លៃ​ ៤៦៦៤​ដុល្លារ​

យ៉ាន់​ Forgiato Basamento​ អាច​កុម្ម៉ង់​ក្នុង​ការ​លាប​ពណ៌​អ្វី​ក៏​បាន​ តាម​ចិត្ត​ចង់​របស់​អតិថិជន។ ចំណែក​ដែក​ផលិត​ឡើង​​ពី​​​ដែក​អាលុយមីញ៉ូម​យន្ត​ហោះ។

៤. Lexani Forged តម្លៃ​ ៤០៦០​ដុល្លារ​

យ៉ាន់​ Lexani Forged​ មាន​លក្ខណៈ​ពិសេស​ត្រង់​​ដែក​ផ្សំ​ឡើង​ដោយ​សារ​ធាតុ​ច្រើន​យ៉ាង​ ធ្វើ​ឲ្យ​វា​មាំ​ ប៉ុន្តែ​ស្រាល។ គេ​អាច​ធ្វើ​កាំ​វា​ឲ្យ​តូច​ និង​ស្ដើង​បាន។

៥. Savini តម្លៃ​៣៩២០​ដុល្លារ​

យ៉ាន់​ Savini​ មាន​ការ​រចនា​លេង​ស្ទីល​ប្លែក។ ចំណែក​ដែក​មាំ​ ស្រាល​ និង​ស័ក្ដិសម​ជាមួយ​នឹង​រថយន្ត​ច្រើន​ប្រភេទ៕

 

 

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម