ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត Sentra ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយបានអាប់ដេតលើមុខងារមួយចំនួន។
ធ្លាប់តែពីមុខមានបំពាក់លើម៉ូដែលខ្ពស់ៗ ប៉ុន្តែឥឡូវនេះមុខងារ Android Auto និង Apple CarPlay ត្រូវបានបំពាក់មកស្តង់ដារលើគ្រប់ម៉ូដែលទាំងអស់តែម្តង។
ជាមួយគ្នានេះ ប្រព័ន្ធជំនួយការបើកបរ Nissan Safety Shield 360 ក៏ត្រូវបានបំពាក់មកស្តង់ដារដែរ ដោយក្នុងនោះរួមមានមុខងារ ដូចជា automatic emergency braking with pedestrian detection, rear automatic braking, rear cross traffic alert, blind spot warning, intelligent driver alertness, high beam assist និង rear door alert។
រថយន្ត Sentra ឆ្នាំ២០២១ ថ្មីនេះនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ១៩ ៤១០ដុល្លារ សម្រាប់ម៉ូដែល Sentra S, ២០ ៤៧០ដុល្លារ សម្រាប់ Sentra SV ខណៈ Sentra SR គឺចាប់ពី ២១ ៧៥០ដុល្លារ។
រថយន្ត Sedan ខ្នាតតូចនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៩សេះ ដំណើរការដោយប្រអប់លេខអូតូ Xtronic CVT៕