ឡាន SUV អគ្គិសនី MG ជោគជ័យខ្លាំងនៅចក្រភពអង់គ្លេស

MG អាច​លក់​រថយន្ត​ SUV ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​ម៉ូដែល ZS EV បាន​ចំនួន ១ ០០០ គ្រឿង​ក្នុង​រយៈពេល​ ២ សប្ដាហ៍​នៅ​ចក្រភព​អង់គ្លេស​ ដោយ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ចាប់​ពី ២៦ ២៥០ ដុល្លារ ជា​តម្លៃ​សម្រាប់​ការ​ចេញ​លក់​ដំបូង។

ជា​មួយ​តម្លៃ​ដែល​បាន​កំណត់​ខាង​លើ​នេះ ធ្វើ​ឲ្យ MG ZS EV ជា​រថយន្ត​អគ្គិសនី​មួយ​ម៉ូដែល​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត សម្រាប់​ក្នុង​ទីផ្សារ​អឺរ៉ុប។ ​រថយន្ត​អគ្គិសនី​នេះ​ប្រើ​ប្រាស់​​ម៉ូទ័រ​អគ្គិសនី​បំពាក់​នៅ​ផ្នែក​ខាង​មុខ ដែល​មាន​កម្លាំង ១០៥ គីឡូវ៉ាត់ (១៤១ សេះ) ដែល​ទទួល​បាន​ពី​អាគុយ​ប្រភេទ​លីចូម​​ទំហំ ៤៤,៥ គីឡូវ៉ាត់ម៉ោង ហើយ​អាច​បើកបរ​បាន​ចម្ងាយ ២៦២ គីឡូម៉ែត្រ​ពេល​សាក​ចេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ZS EV គឺ​ជា​រថយន្ត​​ទំនើប​ជាង​គេ​បំផុត​របស់​ MG មាន​ដូច​ជា​ Advanced Emergency Braking, Blind Spot Monitoring, Lane Keep Assist និង​ Adaptive Cruise Control។ បន្ថែម​ពី​នេះ​ក៏​មាន​ដំបូល​ថ្លា​អាច​បើក​បាន, អេក្រង់ Touch ទំហំ ៨ អ៊ីញ​ជា​មួយ​មុខងារ​នាំ​ផ្លូវ, ប្រព័ន្ធ Bluetooth ហើយ​ផ្នែក​ខាង​ក្នុង​រថយន្ត​មាន​ទំហំ​ធំ​ទូលាយ។ រថយន្ត​ MG ZS EV ​នឹង​ចាប់​ផ្ដើម​បញ្ចេញ​លក់​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៩ នេះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម