ក្រុមហ៊ុន Audi Cambodia បញ្ចេញម៉ូឌែល Q8 ជាផ្លូវការសម្រាប់ទីផ្សារកម្ពុជា

កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនផ្លូវការ Audi Cambodia បានរៀបចំនៅការបើកលក់ នៃការមកដល់ជាផ្លូវការនៃរថយន្ត SUV ដ៏ប្រណិតរបស់ខ្លួនគឺម៉ូឌែល Audi Q8 ស៊េរី២០២១។ ក្នុងនោះដែរ លោក ប៊ុន យី ដែលជានាយកចាត់ការទូរទៅ បានធ្វើការស្វាមន៌ និងបានលើកឡើងដែរថា បើទោះបីជាសកលលោក និងប្រទេសកម្ពុជា រងនូវផលប៉ះពាល់ពីជម្ងឺរាតត្បាត កូវីដ១៩ ក៏ពិតមែន ប៉ុន្តែបើនិយាយពីចំនួនលក់របស់ Audi ​Cambodia និងសកលលោកគឺមានកើនឡើងគួរអោយកត់សំគាល់ នេះសបញ្ជាក់អោយឃើញអំពីគុណភាព ប្រណិតភាព ទំនើប សុវត្ថិភាព និងផាសុកភាព ដែលក្រុមហ៊ុន Audi បានផលិតឡើងសម្រាប់អតិថិជនរបស់ខ្លួន។

លោក ប៊ុន យី នាយកចាត់ការទូរទៅ

លោកបានបន្ថែមទៀតដែរថា ភាពពិសេសដែលបងប្អូនគួរតែជ្រើសរើសយករថយន្តពីក្រុមហ៊ុនផ្លូវការ គឺដោយសារតែរាល់លក្ខណៈបច្ចេកទេសនៃរថយន្ត ត្រូវបានសាកល្បងរួចរាល់ត្រឹមត្រូវ និងផលិតឡើងដោយផ្អែកលើមាណដ្ឋាន ស្ថានភាព អាកាសធាតុនៃប្រទេសកម្ពុជាផ្ទាល់តែម្តង។ មួយវិញទៀតគឺមានការធានាត្រឹមត្រូវពីក្រុមហ៊ុនរហូតដល់ទៅរយៈពេល ៣ឆ្នាំពេញ ដោយមិនកំណត់គីឡូម៉ែត្រ។

លោក ប៊ុន យី នាយកចាត់ការទូរទៅ

រថយន្ត SUV ដ៏ទំនើបស៊េរីថ្មីចុងក្រោយគឺម៉ូដែល Q8 នេះជារថយន្តបែបស្ព័រ លេចធ្លោរជាងគេក្នុងចំនោមរថយន្ត Audi ត្រកូលQទាំងអស់ និងដៃគួរប្រកួតប្រជែងផងដែរ។ រថយន្តនេះមានប្រវែង ៤,៩៩ ម៉ែត្រទទឹង ២,០០ ម៉ែត្រ និងកម្ពស់ ១,៧១ ម៉ែត្ររថយន្ត ប្រភេទ SUV មានលក្ខណៈទូលំទូលាយ ផ្តល់នូវផាសុកភាពបំផុតសម្រាប់ដំណើរកំសាន្តលោកអ្នក ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះភ្ជាប់ជាមួយចង្កៀងមុខប្រភេទ HD Matrix LED មានអំពូល LED ចំនួន ២៤ គ្រាប់ផ្តល់នូវពន្លឺច្បាស់ល្អគ្រប់ស្ថានភាពផ្លូវ រំលេចដោយអំពូលបំភ្លឺពេលថ្ងៃ LED ជាខ្សែបន្ទាត់ឆ្នូតៗ និងមានចលនាយ៉ាងទាក់ទាញជាមួយចង្កៀងអំពូល LED ផ្នែកខាងក្រោយផងដែរ ហើយកាន់តែពិសេសគឺថាសកង់បែបស្ព័រ ទំហំ ២១អ៊ីញ និងកាងលម្អអាលុយមីញ៉ូមផ្នែកខាងលើ Roof Rails។

ផ្នែកខាងក្នុងនៃម៉ូឌែលនេះគឺផ្តល់នូវប្រណិតភាព ផាសុកភាព តាំងពីចាប់កាន់ដៃចង្កូតដំបូង ថែមទាំងមានមុខងារយ៉ាងសំបូរបែបសំខាន់ និងមុខងារផ្លាស់ប្តូរលេខលើដៃចង្កូត Paddle Shift។ ភាពប្រណិត និងទំនើបបន្ថែមទៀតនោះគឺដោយសារតែចំណុច នៃការប្រើប្រាស់គ្រឿងបំពាក់ល្អៗមានគុណភាពខ្ពស់ និងមុខងារឌីជីថលយ៉ាងពិសេសដូចជា កុងទ័របង្ហាញពហុព័ត៌មាន ទំហំ ១២,៣ អ៊ីញ  ផ្តល់នូវកំរិតរូបភាពភ្លឺច្បាស់ល្អ អេក្រង់ភ្លោះ ផ្តល់លើការកំសាន្ត MIMI ទំហំ ១០,១ អ៊ីញ និងអេក្រង់ខាងក្រោមទំហំ ៨.៦ អ៊ីញ ផ្តោតលើមុខងារម៉ាស៊ីនត្រជាក់។ និយាយពីសម្លេងមិនបាច់និយាយគឺបំពាក់ជាមួយកម្លាំងរហូតដល់ ៧០៥វ៉ាត់ ១៦ចំណុច បច្ចេកវិទ្យាសម្លេង 3D ម៉ាកដ៏ល្បីល្បាយគឺ Bang & Olufsen ដូចនៅសាលប្រគុំតន្រ្តី និងទទួលយកបទពិសោធស្តាប់មិនធម្មតា។។ ផ្តល់នូវផាសុកភាពកាន់តែខ្លាំងដោយកៅអីស្បែក ទន់អាចធ្វើការបញ្ជារទិសដៅ ដោយថាមពលអេឡិចត្រូនិក។

ផ្តល់នូវបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ ជាមួយកាម៉េរ៉ាមួយជុំរថយន្តលក្ខណៈ ៣៦០ដឺក្រេ និងរ៉េតាមចង្កូតផ្តល់នូវរូបភាពបែប 3D ច្បាស់ល្អ ដោយមិនមានការបារម្ភរាល់ការចេញ ឬចូលចំណត។ កាន់តែអស្ចារ្យ និងមានមោទនភាពបន្ថែមទៀតនោះគឺម៉ូឌែល Q8 នេះ បានទទួលបានពានរង្វាន់សុវត្ថិភាពពីស្ថាបន ២ផ្សេងគ្នាគឺ IIHS នៃវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវ៉េសហរដ្ឋអាមេរិក និង EuroNCAP ចំណាត់ថ្នាក់ផ្កាយ ៥ ពីសមាគមវាយតម្លៃសុវត្ថិភាពអឺរ៉ុប។

តួររថយន្តទាំងមូលផលិតឡើងពីអាលុយមីញ៉ូម និងអេរ៉ូកាកូស្តាទិក ផ្តល់នូវភាពរឹងមាំ  និងកាត់បន្ថយសម្លេងរំខានពីខាងក្រៅបានយ៉ាងល្អ។ ម៉ូឌែល ​Audi Q8 នេះបំពាក់មកជាមួយម៉ាស៊ីនសាំង ៣,០លីត្រ TFSI V6 បច្ចេកវិទ្យាប្រភេទ MHEV អាគុយលីចូម ផ្តល់នូវការបើកបរសន្សំសំចៃ កម្លាំង ៣៤០សេស កម្លាំងបង្វិល ៥០០ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ៨វគ្គ S-tronic អាចរត់ពីល្បឿន ០ – ១០០គ.ម/ម៉ ត្រឹមរយៈពេល ៥,៩ វិនាទី និងអាចរត់ល្បឿនលឿនបំផុត ២៥០គ.ម/ម៉។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង ០២៣ ២២២ ២០៤ ឬហ្វេសប៊ុកផ្លូវការ Audi Cambodia | www.audi.com.kh។

ផ្ទាំងផ្សាយពាណិជ្ជកម្ម