ជាង៥ពាន់ដុល្លារ អាចប្រែកាយ Suzuki Jimny ទៅជាកូនឡាន Mercedes G-Class បាន

តាំង​ពី​ពេល​ប្រកាស​ចេញ Suzuki Jimny បាន​ក្លាយ​ជា​រថយន្ត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​មួយ ដោយ​សារ​តែ​វា​មាន​លក្ខណៈ​ស្រដៀង​នឹង​រថយន្ត​ Mercedes-Benz G-Class ខ្លាំង​មែន​ទែន។ ដូច​នេះ​ទើប​កន្លង​មក​មាន​ហាង​កែច្នៃ​រថយន្ត​មួយ​ចំនួន​ផ្ដល់​ជូន​កញ្ចប់​កែ​រថយន្ត Jimny ឲ្យ​កាន់​តែ​ដូច​ G-Class។

ជាក់​ស្ដែង​ដូច​ជា​ក្រុមហ៊ុន​មួយ​ឈ្មោះ​ Fast Car Service Center នៅ​ទីក្រុង​ឌុយបៃ​មាន​ផ្ដល់​សេវាកម្ម​កែ​រថយន្ត​ Jimny ឲ្យ​ដូច​ជា​រថយន្ត​ G-Class ជា​មួយ​គ្រឿង​លេង​ពិសេសៗ​របស់​ខ្លួន។ គ្រឿង​លេង​សម្រាប់​ផ្លាស់​ប្ដូរ​មុខមាត់​រថយន្ត Jimny មាន​ដូច​ជា​អំពូល​ភ្លើង LED រាង​មូល, ផ្ទាំង​ប៉ាណា​ដែក​​ជា​លក្ខណៈ​ឆ្នូត​បញ្ឈរ, ភ្លើង​ស៊ីញ៉ូ​ស្ថិត​នៅ​ផ្នែក​ចំហៀង និង​​កាង​ដែល​មាន​រូបរាង​ថ្មី​ផង​ដែរ។ បន្ថែម​ពី​នេះ​​នៅ​ផ្នែក​ខាង​ក្រោយ​​នៃ​រថយន្ត រួម​ទាំង​តួ​ខ្លួន​ទាំង​មូល​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅ​តែ​ពី​ការ​ផ្លាស់​ប្ដូរ​រូបរាង​នេះ រថយន្ត​ Jimny របស់​​ក្រុមហ៊ុន FCSC មិន​មាន​ផ្លាស់​ប្ដូរ​គ្រឿង​ម៉ាស៊ីន​នោះ​ទេ ពោល​គឺ​នៅ​តែ​ប្រើ​ម៉ាស៊ីន ១,៥លីត្រ ដែល​អាច​ផលិត​កម្លាំង​បាន ១០០​សេះ​ដដែល។ កញ្ចប់​ផ្លាស់​ប្ដូរ​រូបរាង​នេះ​គឺ​មាន​តម្លៃ​ប្រមាណ ៥ ៧០០​ដុល្លារ នៅ​ឌុយបៃ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម