Lexus UX ស៊េរីឆ្នាំ ២០២១ លក់នៅអង់គ្លេសលេងរូបរាងកាន់តែអេម

Lexus បាន​បញ្ចេញ​លក់​រថយន្ត​ UX 250h ថ្មី​មួយ​ប្រភេទ​ទៀត​សម្រាប់​ទីផ្សារ​ចក្រភព​អង់គ្លេស​ ដែល​គេ​បាន​ឲ្យ​ឈ្មោះ​ថា​ Premium Sport Edition។

រថយន្ត​ប្រភេទ​ថ្មី​នេះ​គឺ​ផលិត​ឡើង​ផ្អែក​លើ​​​ប្រភេទ​ UX Premium Pack ដែល​វា​មាន​ប្រើ​ប្រាស់​ផ្ទាំង​ប៉ាណា​ពណ៌​ខ្មៅ, ស៊ុម​កញ្ចក់​មើល​ចំហៀង​ពណ៌​ខ្មៅ, ដៃ​លើ​ដំបូល​ពណ៌​ខ្មៅ​ និង​ប្រើ​ប្រាស់​យ៉ាន់​កង់​ទំហំ ១៨អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅ​ផ្នែក​ខាង​ក្នុង​​ក៏​មាន​រំលេច​ការ​ឌីហ្សាញ​យ៉ាង​ទាក់​ភ្នែក​ផង​ដែរ ហើយ​វា​មាន​បំពាក់​ដោយ​អេក្រង់​បង្ហាញ​ទំហំ ៧អ៊ីញ ដែល​មាន​មុខងារ Apple CarPlay និង​មុខងារ Android Auto សម្រាប់​ប្រើ​ជា​មួយ​ស្មាតហ្វូន, មាន​កាមេរ៉ា​មើល​ក្រោយ, មាន​ប្រព័ន្ធ Intelligent Clearance Sonar, មាន​កញ្ចក់​មើល​ក្រោយ​ដែល​ប្ដូរ​កម្រិត​ពន្លឺ, មាន​កៅអី​កម្ដៅ និង​មាន​កញ្ចក់​ខ្មៅ​សម្រាប់​ការពារ​ភាព​ឯកជន​នៅ​ផ្នែក​ខាង​ក្រោយ។

រថយន្ត​នេះ​ក៏​មាន​មក​ជា​ស្តង់ដារ​នូវ Lexus Safety System+ ហើយ​វា​មាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន Hybrid ដែល​ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,០លីត្រ ៤ស៊ីឡាំង ជា​មួយ​ម៉ូទ័រ​អគ្គិសនី​ដែល​អាច​ជ្រើស​រើស​យក​មួយ ឬ​ពីរ ដែល​អាច​ផលិត​កម្លាំង​បាន ១៨១សេះ ដូច​គ្នា។

Lexus UX 250h Premium Sport Edition មាន​លក់​នៅ​ចក្រភព​អង់គ្លេស​ក្នុង​តម្លៃ​ចាប់​ពី​ប្រមាណ ៤៤ ៣៤៣​ដុល្លារ ដែល​ថ្លៃ​ជាង​​ប្រភេទ Premium Pack ប្រមាណ ១ ១៣៧​ដុល្លារ​ ប៉ុណ្ណោះ៕​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម