Hyundai ទម្លាក់តម្លៃឡាន Santa Fe ២០២១ សល់តែជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Hyundai បានប្រកាសចេញនូវតម្លៃលក់នៃរថយន្ត Santa Fe ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយវាទទួលបានការឌីហ្សាញថ្មីទាំងផ្នែកខាងក្រៅ និងខាងក្នុង ក៏ដូចជាបន្ថែមជម្រើសម៉ាស៊ីនថ្មី រួមទាំង Hybrid និង Plug-in Hybrid ផងដែរ។

រថយន្ត Hyundai Santa Fe ឆ្នាំ២០២១ នឹងចាប់ផ្តើមមានលក់នៅទូទាំងសហរដ្ឋអាមេរិក ក្នុងខែធ្នូនេះ ជាមួយនឹងតម្លៃចាប់ពី ២៨ ០២៥ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV នេះបំពាក់ម៉ាស៊ីនថ្មីចំណុះ ២,៥លីត្រ Smartstream ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩១សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយ ខណៈ Option ប៉ុងពីរមានតម្លៃ ១ ៧០០ដុល្លារ។

អតិថិជនក៏អាចជ្រើសរើសយកម៉ាស៊ីនខ្លាំងជាងនេះ គឺ ម៉ាស៊ីន turbocharged ចំណុះ ២,៥លីត្រ Smartstream មានកម្លាំង ២៧៧សេះ ហើយដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch ដែលចូលលេខបានលឿនជាង និងជួយឲ្យរថយន្តសន្សំសំចៃសាំងបានច្រើនជាងទៀតផង។

Santa Fe ថ្មីក៏ផ្តល់ជម្រើសម៉ាស៊ីន Hybrid ដែរ ដោយដំណើរការជាមួយម៉ាស៊ីនចំណុះ ១,៦លីត្រ turbo កម្លាំង ២២៥សេះ និងប៉ុងពីរ ខណៈប្រភេទ Plug-in Hybrid នឹងមានលក់នៅឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម