រថយន្តភីកអាប់ F-150 ស៊េរីថ្មីចាប់ផ្ដើមបញ្ចេញលក់លើទីផ្សារសហរដ្ឋអាមេរិកជាបណ្ដើរៗកាលពីចុងសប្ដាហ៍កន្លងទៅ។ ពេលនេះដែរ Ford បានបង្ហាញកម្រិតស៊ីសាំងផ្លូវការសម្រាប់រថយន្តស៊េរីថ្មីរបស់ខ្លួន ហើយប្រភេទដែលគេចាប់អារម្មណ៍ជាងគេគឺប្រភេទ Hybrid ដែលទើបមានជាលើកដំបូងលើរថយន្តភីកអាប់នេះ។
ចំពោះប្រភេទម៉ាស៊ីន Hybrid ដែលប្រើម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ PowerBoost ៦ស៊ីឡាំង ផលិតកម្លាំងបាន ៤៣០សេះ វាអាចបើកបរបានចម្ងាយប្រមាណ ១២០៧គីឡូម៉ែត្រ ពេលចាក់សាំងពេញ និងសម្រាប់ប្រភេទប្រើប្រព័ន្ធបើកបរប៉ុងមួយ។ ប្រភេទមួយនេះមានកម្រិតស៊ីប្រេង ៩,៤លីត្រសម្រាប់បើកក្នុងទីក្រុង និង ៩,១លីត្រសម្រាប់ការបើកផ្លូវលាត និង ៩,៤លីត្រគិតជាមធ្យម។
ដោយឡែកប្រភេទ Hybrid ដែលប្រើប្រាស់ប្រព័ន្ធបើកបរប៉ុងពីរវិញអាចជិះបានចម្ងាយ ១១២៧គីឡូម៉ែត្រពេលចាក់សាំងពេញ និងមានកម្រិតស៊ីសាំងគិតជាមធ្យម ៩,៨លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។
ខាងក្រោមជាកម្រិតស៊ីសាំងរបស់ F-150 ដែលប្រើប្រភេទម៉ាស៊ីនផ្សេងទៀត (លេខកាន់តែខ្ពស់កាន់តែល្អ) ៖