បែកធ្លាយតម្លៃឡាន Jeep Wrangler ប្រើម៉ាស៊ីន៨ ឆ្នាំ២០២១

បង្ហាញខ្លួនកាលពីឆ្នាំមុន និងត្រូវបានកំណត់ឲ្យចេញលក់នៅសហរដ្ឋអាមេរិក នាដើមឆ្នាំក្រោយ Jeep Wrangler Rubicon 392 គឺជារថយន្តត្រកូល Wrangler ដែលមានកម្លាំងខ្លាំងបំផុត មានលក់នាពេលបច្ចុប្បន្ន។

យ៉ាងណាក៏ដោយ បើយោងតាមការបែកធ្លាយមួយបានបង្ហាញថា រថយន្ត Jeep Wrangler Rubicon 392 នេះមានតម្លៃចាប់ពី ៧៧ ០៥៥ដុល្លារ។ បើសិនជាការពិតមែន នោះវានឹងមានតម្លៃថ្លៃជាង Wrangler Rubicon ធម្មតាដល់ទៅជិត ៣៥ ០០០ដុល្លារឯណោះ ព្រោះថាប្រភេទ Base Model មានតម្លៃចាប់ពីត្រឹម ២៨ ៣១៥ដុល្លារប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា Wrangler Rubicon 392 មានបំពាក់ម៉ាស៊ីនចំណុះ ៦,៤លីត្រ Hemi V8 មានកម្លាំងរហូតដល់ទៅ ៤៧០សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី។

មិនតែប៉ុណ្ណោះ Wrangler Rubicon 392 ក៏មានកម្ពស់ខ្ពស់ជាង Wrangler ធម្មតា ៥ សង់ទីម៉ែត្រ ដោយមានបាតឈរផុតពីដីកម្ពស់ ២៦ សង់ទីម៉ែត្រ និងអាចលយទឹកបានជម្រៅ ៨២,៥សង់ទីម៉ែត្រ។ លើសពីនេះទៅទៀតនោះ វាបានប្រើប្រព័ន្ធបូមពិសេស, យ៉ាន់ ១៧អ៊ីញ និងសម្បកកង់ ៣៣អ៊ីញ, រន្ធបឺតខ្យល់លើគម្របម៉ាស៊ីន និងបំពង់ស៊ីម៉ាំង ៤ ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម